ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា៖ «នៅសល់៥ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីព្រពៃណីជាតិនឹងមកដល់
ចំពោះបងប្អូន និងកូនក្មួយកម្មករកម្មការនីទាំងអស់ ដែលធ្វើដំណើរពីភ្នំពេញ ឬពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិកំណើតវិញ សូមបានសុខសប្បាយតាមផ្លូវ។ អរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អមិនតម្លើងថ្លៃដល់ប្រជាពលរដ្ឋ។
មានសន្តិភាព និងការអភិវឌ្ឍន៍ ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាង រួមទាំងឱកាសនៃការប្រារព្ឋបុណ្យទានតូចធំនៅក្នុងប្រទេស។
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ»៕