ខេត្តកំពង់ធំ៖ យុវជនចំនួនបីនាក់ ត្រូវបានកម្លាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តកំពង់ធំ បន្ទាប់សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបករណីបទល្មើសនៅតំបន់ហាមឃាត់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
កាលពីថ្ងៃទី៨ ខែមេសា លោក មុំសុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នេះ សមត្ថកិច្ចបានចុះឃាត់ខ្លួននៅតំបន់ភ្នំសេវា ចំណុចអូរសំពុង ខណៈដែលពួកគេកំពុងតែបំបៅកូនកៅស៊ូ នៅលើដីហាមឃាត់របស់់រដ្ឋ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នេះ ទី១ ឈ្មោះលោក រឹត ជាមេការឲ្យថៅកែមិនស្គាល់ឈ្មោះនៅក្នុងតំបន់ហាមឃាត់បាន ហុំព័ទ្ធព្រំដីរបស់រដ្ធធ្វើជាកម្មសិទ្ធិដើម្បីបំបៅកូនកៅស៊ូ ។
យុវជនទាំងបីនាក់ ទី១មាន មានឈ្មោះ ជា វាន់ដា អាយុ២៧ឆ្នាំ ភេទប្រុស ។ ទី២ ឈ្មោះ ធីធីត អាយុ២៥ឆ្នាំ ។ ទី៣ ឈ្មោះជា វាន់ អាយុ១៨ឆ្នាំ អ្នកទាំង៣ រស់នៅរស់ស្រុក តំបែរ ខេត្ដ ត្បូងឃ្មុំ មកធ្វើជាកម្មករ ស៊ីឈ្នួលបំបៅកូនកៅស៊ូ ។
យោងតាមការបំភ្លឺរបស់ជនសង្ស័យខាងលើបានប្រាប់ថា គ្រួសាររបស់ខ្លួនមានជីវភាពក្រីក្រណាស់ បានមកធ្វើជាកម្មករបំបៅកូនកៅស៊ូឲ្យ ស្ថិតនៅតំបន់ភ្នំសេវា អូរសំពង នឹង អូរ ចង្កៀង ស្ថិតនៅឃុំ បឹងល្វា ស្រុកសន្ទុកខេត្ដកំពង់ធំ ត្រូវបានសម្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅផ្នែករដ្ធបាលព្រៃឈើកំពង់ថ្ម ពាក់ព័ន្ធលើការកាប់រានដីព្រៃហាមឃាត់ ដែលត្រូវស្តារឡើងវិញ ដែលច្បាប់មិនអនុញ្ញាតអ្នកទាំបី បាននិយាយ ទាំងអស់សង្ឃឹម ថាខ្ញុំមកធ្វើដើម្បីយកប្រាក់ចិញ្ចឹមជីវិត ខ្ញុំអត់ដឹងថា ដីហាមឃាត់នោះទេ ដោយមកតាមរយះលោកមេការឈ្មោះ រឹត ។
លោកមុំ សុផល នាយផ្នែករដ្ធបាលព្រៃឈើកំពង់ថ្ម បានបន្តថា ជនសង្ស័យទាំង៣នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្ដកំពង់ធំ ចាត់វិធានការ រកមុខមេក្លោង ដែរជាថៅកែមកទទួលទោសទៅតាម ផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើ ដោយផ្នែកតាមមាត្រាទី៩៧ លើការកាប់រានដីព្រៃឈួសឆាយដីព្រៃហុំព័ទ្ធកាន់កាប់ដីព្រៃ យកធ្វើជាកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសថ្នាក់ពី ៥ឆ្នាំទៅ១០ឆ្នាំ ពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀល៕ ប៊ុនរិទ្ធី