ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើង ១១នាក់ដកហូតកាំបិតចែត ១រួមទាំងម៉ូតូ ៤គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋរំលេច និងប្រជាការពារភូមិ ព័ទ្ធចាប់ក្មេងទំនើងចំនួន ១១នាក់រួមទាំងមធ្យោបាយម៉ូតូចំនួន ៤គ្រឿង និងដកហូតនូវវត្ថុតាងកាំបិតចែតចំនួន ១ផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣២នាទី យប់ថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកបាកានឃើញថា មុខសញ្ញាក្មេងទំនើងទាំងចំនួន ១១នាក់ត្រូវបានកម្លាំងឃាត់ទី១ ឈ្មោះ ស៊ន រំដួល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ រឿន រនី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ថុល សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ យៀន កុសល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទី៥ ឈ្មោះ រឿន សុីវ័ន្ត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទី៦ ឈ្មោះ ឌុច សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទី៧ ឈ្មោះ រឿន វាសនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទី៨ ឈ្មោះ រ៉េត សារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទី៩ ឈ្មោះ ឌុច ថុនា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ ទី១០ ឈ្មោះ ឌុចវុទ្ធា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងទី១១ ឈ្មោះ ឌុច ឌីណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខសញ្ញាក្មេងទំនើងទាំងអស់ខាងលើនេះ រស់នៅភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថាមធ្យោបាយធ្វើដំណើរម៉ូតូចំនួន ៤គ្រឿងម៉ាក វ៉េវអាល់ហ្វា ចំនួន ២គ្រឿង និងម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន ២គ្រឿងផងដែរ រួមទាំងដកហូតនូវវត្ថុតាងកាំបិតចែត ១ ដើម្បីនាំយកមកបន្តនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋរំលេច ៕ បុឹម ពិន


ចែករំលែក៖