ព័ត៌មានទាន់ហេតុការណ៍៖

សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA)ចុះជួបសំណេះសំណាលជាមួយសមាជិកខ្លួនជាង២០០នាក់សាខា ដើម្បីពង្រឹងការងារនៅសហគមន៍ឲ្យមាន ប្រសិទ្ធភាព សេដ្ឋកិច្ច សង្គមគ្រួសារ រីកចម្រើន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ណាសៀត អូស្មាន ប្រធានសមាគម សម្ព័ន្ធយុវជន មូស្លិកម្ពុជា និងជាតំណាង លោក ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានចុះជួបសំណេះ សំណាលជាមួយសមាជិក របស់ខ្លួន នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងប្រមា ណជាង២០០នាក់ ។ ដោយបានសហការជាមួយ លោក ម៉ាត រ៉មលី អនុប្រធានសមាគមសម្ព័ន្ធយុវជន មុស្លិមកម្ពុជា សាខាខេត្តបាត់ដំបង (CMYA)។ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃចន្ទ៤ កើត ខែចេត្រ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ។

លោក ណាសៀត អូស្មាន បានបញ្ជាក់ថា៖ សមាគមបានសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួលកិច្ចការងារផ្សេងៗដែលទាក់ទង និងសហគមន៍ ដូចជា ចុះចែកអំណោយមនុស្សធម៌ ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងសាសនាឡើយ ដូចជាសមាគម បានចុះចែកជូនគ្រួសារខ្មែរក្រីក្រ ចំនួន៤គ្រួសារ នៅស្រុកឯកភ្នំ និងគ្រួសារខ្មែរឥស្លាមនៅតាមស្រុកមួយ ចំនួន ដូចជាស្រុកសង្កែ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ។ សមាគម បានសហ ការជាមួយគណៈអុីមាំខេត្ត រៀបចំការ ប្រឡងសូត្រគម្ពីអាល់គួរអានុការីមថ្នាក់ខេត្ត ដើម្បីជ្រើស រើសយកករី .ករីអះ ទៅចូលរួមប្រលងថ្នាក់ជាតិ នៅរាជ ធានីភ្នំពេញ ។ សហការជាមួយ គណៈចលនាសាសនិក ឥស្លាមខេត្ត ដើម្បីសម្របសម្រួលកិច្ចការមួយចំនួន ដូចជា ការរៀបចំពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រ ដែលឋិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសមាគមគ្រូពេទ្យខ្មែរឥស្លាម ។ សមាគម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:ចលនាសាសនិកឥស្លាមខេត្ត ចុះចែកអំណោយមនុស្សធម៌ជូនប្រជសពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែងតាមដងស្ទឹងសង្កែ ។ សមាគមបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិហារឥស្លាម និងសមិទ្ធិផលនានា នៅភូមិពាក់ស្បែង ឃុំបឹងកាសា ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមាគមបានធ្វើលិខិតទៅសាលាក្រុងបាត់ដំបងស្នើសុំអាហារូបករណ៍១០០ភាគរយ ជូននិស្សិត ក្រីក្រ ខ្មែរ ឥស្លាមម្នាក់បានចូលរៀន៤ឆ្នាំ ដោយមិនបង់ប្រាក់ឡើយ ។ សមាគម បានចូលរួមប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចផ្ទះ នៅភូមិនរាលើ សង្កាត់រតន: ក្រុងបាត់ដំបង ដើម្បីរកពិធីរំដោះទឹកចេញពីរក្នុងភូមិ ចុងបញ្ចប់យើងទទួលបានជោជ័យដោយដាក់លូ១០០កងបានមកពីសប្បុរសជននានា ។

លោក ណាសៀត អូស្មាន ក៏បានកោតសរសើរចំពោះសកម្មភាពសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា សាខាខេត្តបាត់ដំបង ដែលបានធ្វើការងារជួយសង្គមច្រើន ពិសេស ដើម្បីជួយដល់សហគមន៍ ឥស្លាមរបស់យើងឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ ទៅមុខ និងត្រូវចេះគោរពស្រឡាញ់គ្នា យោគយល់ឲ្យគ្នា ក្មេងៗចេះឲ្យតម្លៃទៅ មនុស្សចាស់ ឯមនុស្សចាស់ចេះឲ្យតម្លៃក្មេងៗ ហើយធ្វើយ៉ាងណាត្រូវគៀងគររកសមាជិកចូលបន្ថែមទៀត ។

លោកបានបញ្ជាក់ថា៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បង្កើតឡើង ដើម្បីជួយដល់សហគមន៍ ដោយមិនប្រកាន់ពូជសាសន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ សមាគមបង្កើតឡើង ដោយមានការទទួលស្គាល់ពី ប្រមុខរាជរដ្ឋភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ឆ្លៀតក្នុងឱកាសនោះដែរលោក ក៏បានពាំនាំនូវការផ្តាំផ្ញើរសាក់សួរសុខទុកពីសំណាក់ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាក្រុមប្រឹក្សាភិបាល នៃសមាគម សម្ព័ន្ធយុវជនមូស្លិម កម្ពុជា (CMYA ) ។

ក្នុងឱកាសនេះដែរ លោក ណាសៀត អូស្មាន ក៏បានទទួលសំណើការស្នើសុំ និងបញ្ហាកង្វល់តូចៗមួយចំនួនរបស់សមាជិក(CMYA) ដើម្បីយកទៅដោះស្រាយជួន ហើយបានឧបត្ថម្ភកម្មពិធីនូវអាវសមាគមសម្ព័នយុវជន មុស្លិមកម្ពុជា នូវអាវចំនួន៥០អាវ និងប្រាក់៤០០,០០០៛ (ស្មើ ១០០ដុល្លារ ) និង ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ច្រាំដង ស្ទឹងសង្កែ នៅភូមិអូខ្ជាយ ឃុំតាម៉ឺ ស្រុកសង្កែចំនួន ៦,០០០,០០០៛ ផងដែរ ។

សូមបញ្ជាក់ថា ៖ សមាគមសម្ព័នយុវជន មុស្លិមកម្ពុជា នឹងបន្ដ ចុះជួបសំណេះសំណាលជាមួយសមាជិករបស់ខ្លួននៅតាម បណ្តាលខេត្ត ក្រុង មួយចំនួនទៀត ឲ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ ៕ សំរិត


ចែករំលែក៖