ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១ របួស២ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក  និងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ ម៉ូតូ បុក និងម៉ូតូ បើកបរបត់ឆ្វេង ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង  បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្រី ប្រុស២នាក់ របួសស្រាល និងខូចខាតម៉ូតូ២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដា ឆ្អឹង  គ្មានបរិធាន  ពណ៌ ស្លាកលេខគ្មាន បើកបរទិសដៅពីត្បូងទៅជើង ហើយបត់ឆ្វេង  ដោយឈ្មោះ ស៊ិវ ព្រីង ភេទប្រុស អាយុ៦៨ឆ្នាំ របួសស្រាល នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  នាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ  មុខរបរទិញអេតចាយតាមផ្ទះ  ។  និងម៉ូតូម៉ាកហុងដាZoomerX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FI 4217  បើកបរផ្លូវត្រង់ពីជើងទៅត្បូង  ដោយឈ្មោះ អ៊ីវ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ  ស្លាប់នៅកន្លែងកើតហេតុ  ពាក់មួកសុវត្ថិភាព  មុខរបរអាជីវករ  ឌុបប្រពន្ធឈ្មោះ ភាន់ រ៉ង់ឌី អាយុ២៤ឆ្នាំ  របួសស្រាល  ពាក់មួកសុវត្ថិភាព  មុខរបរអាជីវករ  ។
មូលហេតុជា បង្កដោយអ្នកបើកបរម៉ូតូ គ្មានបរិធាន ឈ្មោះ ស៊ិវ ព្រីង បើកបរបត់ឆ្វេងខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុសមត្ថកិច្ច បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ  និងចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរង់ចាំដោះស្រាយជាក្រោយ ។
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

ចែករំលែក៖