ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបើកបុកថយន្តតាក់ស៊ីត្រង់ចំណុចស្តុបបែកជាបួនខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកយីឌុប មួយគ្រឿងជ្រុលទៅបុករថយន្តព្រូសមួយគ្រឿង ប្រភេទតាក់ស៊ី ត្រូង់ចំណុចស្តុបបែកជាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កមានអ្នករងរបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នា២០១៩ ស្ថិតចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ២០០៤ កែងនឹងផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តយីឌុបមួយគ្រឿងម៉ាក MITSUBISH ក្បាល ពណ៌ខ្មៅ លាយសពាក់ស្លាកលេខ តាកែវ 3A-1498 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ទិសដៅពីត្បូងទៅជើង លុះមកដល់ស្តុបបែកជាបួន ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តតាក់ស៊ី ម៉ាកប្រូសមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-7735 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តតាក់ស៊ីខ្ទាតទៅអែបនឹងបង្គោលភ្លើង តាមចិញ្ចើមផ្លូវបណ្តាលរងការខូចខាតមួយចំហៀងរថយន្តយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។ ចំណែករថយន្តយីឌុបបើករត់បានប្រមាណជាង៣០ម៉ែត្រ តៃកុងឈប់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នា ទៅតាមផ្លីវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖