ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះល្បឿនលឿនជាងសំឡេង៥ដង នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ

ចែករំលែក៖

ក្រុមអ្នកស្រាវជ្រាវ កំពុងតែបង្កើនការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតយន្តហោះមានល្បឿនលឿងជាងគេបំផុត នៅលើពិភពលោក ដើម្បីបំពេញតម្រូវការធ្វើដំណើរបានឆាប់បំផុត ។ ប៉ុន្តែយន្តហោះល្បឿនលឿន អាចប្រឈមនឹងបញ្ហាច្រើន ទើបក្រុមអ្នកស្រាវជ្រាវកំពុងតែខិតខំធ្វើឲ្យប្រសើរឡើង ហើយពេលនេះ ប្រព័ន្ធរក្សាកំដៅបានធ្វើតេស្តិ៍រួចរាល់ ។

សារព័ត៌មាន CNBC បានផ្សាយថា ក្រុមហ៊ុន Reaction Engines នៅប្រទេសអង់គ្លេស គឺជាក្រុមហុនដែលកំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យា Synergetic Air-Breathing Rocket Engines (SABRE) ។ បច្ចេកវិទ្យាខាងលើ អាចនឹងផលិតយន្តហោះល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង គឺមានល្បឿនដល់ទៅជិត៦២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ជាមួយនឹងល្បឿនខាងលើ ការធ្វើដំណើរពីឡុងដុងទៅកាន់ស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវចំណាយពេលតែ ៤,៥ម៉ោង ប៉ុណ្ណោះ ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្ម កំពុងតែប្រកួតប្រជែង ដើម្បីផលិតយន្តហោះល្បឿនលឿនបំផុត ។ ក្រុមហ៊ុនប៊ូអ៊ីង ក៏បានឡើងគម្រោងផលិតយន្តហោះល្បឿនលឿនផងដែរ ។ ប៉ុន្តែដើម្បីឈានដល់ មហិច្ឆតាខាងលើ ចំបាច់ត្រូវតែផលិតម៉ាស៊ីនដែលអាចទប់កំដៅខ្ពស់ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Reaction Engines ទើបតែបានប្រកាសផ្នែកធ្វើឲ្យត្រជាក់ ត្រូវបានផលិតឡើងដើម្បីទប់កំដៅខ្ពស់ ។ ក្រុមហ៊ុនផលិតបានសម្ភារ ដែលអាចទប់កំដៅបានដល់ទៅ៤២០អង្សាសេ សមស្របទៅនឹងល្បឿនលឿនជាងសំឡេង៣ដង ។

ការសាកល្បងបានធ្វើឡើងនៅទីតាំងក្រុមហ៊ុន Reaction Engines នៅអាមេរិក ដែលជាដំណាក់កាលដំបូង ឈានដល់ការផលិតយន្តហោះល្បឿនលឿន ។ ការសាកល្បងខាងលើ ដោយផ្នែកទប់កំដៅបានដល់ទៅ១០០០អង្សាសេ ជាកំដៅដែលអាចកើតឡើង នៅពេលយន្តហោះ ហោះហើរក្នុងល្បឿនជាង៦២០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ ៕


ចែករំលែក៖