ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់អាមេរិក២រូប បាត់បង់តំណែងនៅដើមខែមេសា

ចែករំលែក៖

ពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ បានសម្រេចលាលែងចេញពីតំណែងដោយចៃដន្យ ដោយសារតែលោកស្រី មិនអាចបញ្ជាថ្នាក់ក្រោមធ្វើតាមនៅក្នុងសកម្មភាពទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅព្រំដែនម៉ិចស៊ីកូ ។

នៅពេលនេះដែរ លោកត្រាំ ក៏បានសម្រេចដកតំណែង អគ្គនាយកដ្ឋានចារកិច្ច សេតវិមាន ដោយសារតែ មិនអាចទប់ស្កាត់ស្ត្រីជនជាតិចិន ចូលទៅទីលានវាយកូនហ្គោលរបស់លោក ត្រាំ នាពេលកន្លងមក ។

តាមការប្រកាសរបស់សេតវិមាន អាមេរិកកាលពីថ្ងៃទី៨ ខែមេសាថា ប្រធាននាយកដ្ឋានចារកិច្ចអាមេរិក ដែលតែងតែ ការពារលោក ត្រាំ និងបណ្តាមេដឹកនាំពិភពលោក ពេលបំពេញទស្សនកិច្ចទៅកាន់អាមេរិក នឹងលាលែងពីតំណែង ។

អ្នកនាំពាក្យប្រធានាធិបតី ដូណាល់ ត្រាំ លោកស្រី Sarah Sanders បានបញ្ជាក់ថា «អគ្គនាយក នៃនាយកដ្ឋានចារកិច្ចអាមេរិក លោក Randolph Tez Alles នឹងចាកចេញពីតំណែងរបស់លោក ហើយប្រធានាធិបតីត្រាំនឹងជ្រើសរើសលោក James M.Murray ដែលជាសមាជិកនៃ នាយកដ្ឋានចារកិច្ច USSS ឡើងធ្វើជាប្រធានវិញ ដែលចាប់ផ្តើមនៅខែឧសភាខាងមុខ» ។

មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុនៃការចាកចេញរបស់អតីតមេទ័ពទាហានជើងទឹកវាយឡើងគោកនោះឡើយ ។ តាមការសន្និដ្ឋាន របស់បណ្តាញផ្សព្វផ្សាយនានា បានឲ្យដឹងថា ហេតុការណ៍ខាងលើ អាចពាក់ព័ន្ធនៅនឹង ទីលានវាយកូនហ្គោល របស់ប្រធានាធិបតី ត្រាំ ដោយពេលនោះ មានស្ត្រីជនជាតិចិន មានម៉ាស៊ីនថតរូប ចូលទៅខាងក្នុង ដោយឆ្លងផុតសន្តិសុខ ។

កាលពីពេលកន្លងមកថ្មីៗ លោក ត្រាំ បានប្រកាសនៅលើបណ្តាញ Twitter របស់លោកថា រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោកស្រី Kirstjen Nielsen បានសម្រេចលាលែងពីតំណែង ដោយមិនបានប្រកាសទុកជាមុន៕

Director of the US Secret Service Randolph Alles speaks during a press conference at the Department of Justice in Washington, DC on October 26, 2018 following the arrest of bombing suspect Cesar Sayoc in Florida. – The suspect has been charged with five federal crimes in connection with more than a dozen suspicious packages sent in a US mail bombing spree, Sessions said. (Photo by ANDREW CABALLERO-REYNOLDS / AFP) (Photo credit should read ANDREW CABALLERO-REYNOLDS/AFP/Getty Images)


ចែករំលែក៖