ភ្នំពេញ៖ វេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE MAX)បានសម្រេច នៅចំណុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឡើងដោយជនសង្ស័យ០១នាក់ មធ្យោបាយជិះម៉ូតូ០១គ្រឿង ម៉ាក់និច ក្រោយពីបានធ្វើសកម្មភាពរួច ជនសង្ស័យព្យាយាមជិះគេចខ្លួនក៏ជួបកម្លាំងល្បាត របស់ខណ្ឌបង្ក្រាបបានជាក់ស្តែងតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបាន រួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF5775 លេខតួ+លេខម៉ាស៊ីន=36469 ។
សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក (IPHONE MAX) ពណ៌សលេខ 1519487117 ។ ចំណែកជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគារ សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះបាន ធ្វើដំណើតាមបណ្តោយផ្លូវលេខ២១៤ ពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF5775 បានជិះមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ក៏រត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតនគរបាលខណ្ឌ៧មករា ដេញចាប់ឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ទូរស័ព្ទត្រូវបាននគរបាលប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ សរស្មី