ខេត្តព្រះសីហនុ៖ មនុស្សប្រុស ស្រីប្រមាណ២១នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាល ដោយសារតែ រថយន្តតួរីស រត់ឈ្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងព្រះសីហនុ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវ បេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកក ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
មន្ត្រីនគរបាលចរាចរណ៍បាននិយាយថា រថយន្តមួយគ្រឿងនេះ ម៉ាក SSANGYON ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយ ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអ្នករួមដំណើរចំនួន ២១នាក់ស្រី ០៥នាក់ (អ្នករួមដំណើរទាំងអស់មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរ កម្មករសំណង់ ) មានទិសដៅចុះចំណោត លុះមកដល់ចំណុចខាងលើ រថយន្តហ្រ្វាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ អ្នកស្រុកព្រមទាំងបង្គោលភ្លើងរលំ ០១ដើម ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖ -ស្លាប់មនុស្សចំនួន ០២នាក់ ស្រី ០១នាក់ ១-ឈ្មោះ ទូច សុផាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ ។ ២-ឈ្មោះ ឯក ហេន ភេទ ស្រីអាយុ៥៣ឆ្នាំ ។
រងរបួសធ្ងន់មនុស្សចំនួន ០៧នាក់ស្រី ០១នាក់ ។ រងរបួសស្រាលមនុស្សចំនួន ១៣នាក់ស្រី ០៣នាក់ ។ អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤នាក់ស្លាប់ ០២នាក់ និង បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើចំនួន ០៨នាក់ប្រុស ។
រីឯវត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ