ខេត្តព្រះសីហនុ៖ យុវជន និងយុវនារីដែលសមត្ថកិច្ចអះអាងថា ជាសកម្មជនប្រើប្រាស់ និងជួញដូរថ្នាំញៀន១៦នាក់ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងទីតាំងល្បែងហ្គេមបាញ់ត្រី មួយកន្លែង យីហោ សុីធី(CT)ស្ថិតក្នុងក្រុម ៨ ភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ ។
មន្ត្រីការិយាល័នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឃាត់ខ្លួនបានជនសង្ស័យទាំងអ្នកចែកចាយ និងអ្នកមកទិញប្រើប្រាស់សរុបមានចំនួន១៦ នាក់ ស្រី ម្នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១ ឈ្មោះ ប្រាក់ បញ្ញា ហៅអាញ៉ចភេទប្រុសអាយុ ២០ ឆ្នាំ ខ្មែរ មុខរបរចាក់ឌិស ,
២ ឈ្មោះ ប៊ុន ទិត្យហៅ ប៊ុន ភេទប្រុសអាយុ ២២ ឆ្នាំ ខ្មែរ មុខរបរ ចុងភៅ ,
៣ ឈ្មោះ. វង់ រឹទ្ធ ភេទប្រុសអាយុ ៤៧ ឆ្នាំ ខ្មែរ មុខរបរជាងសំណង់ ,
៤ ឈ្មោះ. ហែ ចន្ថា ហៅអាណុលភេទប្រុសអាយុ ៣៧ ឆ្នាំខ្មែរមុខរបររត់ម៉ូតូឌុប ,
៥ ឈ្មោះ អឹក វណ្ណដេតហៅដេត ភេទប្រុសអាយុ ២៤ ឆ្នាំ ខ្មែរ មុខរបរធ្វើការកាសុីណូ ,
៦ ឈ្មោះ សុខ ឡេង ភេទប្រុសអាយុ ៣៥ ឆ្នាំ ខ្មែរមុខរបរជាងសំណង់,
៧ ឈ្មោះ មាស់ សំអាត ភេទប្រុសអាយុ ៣៤ ឆ្នាំ ខ្មែរ មុខរបរលក់អេតចាយ,
៨ ឈ្មោះ អឹម សំណាង ហៅវិតភេទប្រុសអាយុ ១៧ ឆ្នាំ ខ្មែរ មុខរបររត់រុឺម៉កកង់៣ ,
៩ ឈ្មោះ កាន់ រដ្ឋា ហៅខ្មោច ភេទប្រុសអាយុ ២២ ឆ្នាំ ខ្មែរ មុខរបរជាងសាក់ ,
១០. ឈ្មោះ ណាំ វណ្ណឈាវ ហៅឈាវ ភេទប្រុសអាយុ ២១ ឆ្នាំខ្មែរមុខរបរបើកអូបរ័ ,
១១. ឈ្មោះ មុំ ដែន ហៅសោភ័ណ្ឌ ភេទស្រីអាយុ ៣៥ ឆ្នាំ ខ្មែរ មុខរបរលាងចាន,
១២ ឈ្មោះ ច័ន្ទ សីហា ហៅច័ន្ទ ភេទប្រុសអាយុ ២១ ឆ្នាំ ខ្មែរ មុខរបរចុងភៅ,
១៣ ឈ្មោះ លោច មឹក ហៅព្រលិតអាយុ ១៩ ឆ្នាំ ខ្មែរ មុខរបរកម្មករ ,
១៤ ឈ្មោះ អ៊ុយ វាសនា ហៅស្នា ភេទប្រុសអាយុ ២២ ឆ្នាំ ខ្មែរ មុខរបរចុងភៅ ,
១៥ ឈ្មោះ ណុប សុវណ្ណ ហៅវណ្ណ ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់,
១៦ ឈ្មោះ វណ្ណ សុភ័ក្ត្រា ហៅត្រា ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរចុងភៅ ។
វត្ថុតាងដកហូតនៅនឹងកន្លែងក្នុងហ្គេមបាញ់ត្រីសុីធី រួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤៥ កញ្ចប់ និងទូស័ព្ទ ១០ គ្រឿង៕