ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ស្រីលង្ការងការវាយប្រហារគ្រាប់បែក ស្លាប់​២៩៧នាក់ និង៤៥០នាក់រងរបួស

ចែករំលែក៖

ការវាយប្រហារគ្រាប់បែក​រហូតដល់​៨លើក បានកើតឡើងនៅប្រទេសស្រីលង្កា​កាលពីព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សរហូតដល់​២០៧នាក់ និង៤៥០នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ។

ប្រភពព័ត៌មានពីកងកម្លាំងប៉ូលិស​ស្រីលង្កា​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ FRANCE 24 ថា ជនរងគ្រោះបាត់បង់ជីវិត​​បានកើនដល់​២០៧នាក់ និង​៤៥០នាក់ផ្សេងទៀតរងរបួស ។

ប្រភពបញ្ជាក់ថា កាលពីព្រឹកម៉ោង៨និង២៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារផ្កាយ៥យ៉ាងតិច​៣កន្លែង និងនៅតាមព្រះវិហារ​៣កន្លែង បានរងនូវការវាយប្រហារគ្រាប់បែកចំនួន​៨គ្រាប់កើតឡើងដំណាលៗគ្នា ដែលករណីបែបនេះ មិនធ្លាប់កើតមាននោះទេ បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះ ដេកដួល ស្លាប់ និងរបួសរដូករណែល​ ឈាមដាប់ពាស់ពេញដីតែម្តង ។ ការវាយប្រហារនេះ ចំពេលដែល​ពលរដ្ឋ​ទាំងនោះ ជាពិសេស​អ្នកកាន់សាសនាគ្រឹស្ទ នាំគ្នាប្រារព្ធពិធីបុណ្យផងដែរ ។

គោលបំណងនៃការវាយប្រហារនេះ និងក្រុមដៃដល់ មិនទាន់ត្រូវបានបង្ហាញមុខនោះទេ ។ ប៉ូលិសស្រីលង្កា​មិនទាន់បញ្ជាក់ថា បានចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ ៕


ចែករំលែក៖