ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបរាជ័យ ក្នុងការរារាំងសម្ពន្ធមិត្តអឺរ៉ុប ឈប់ប្រើប្រាស់ 5G របស់ Huawei

ចែករំលែក៖

ក្រុមហ៊ុនHuaweiបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ជាក្រុមហ៊ុនឯកជន ផ្តាល់នៅបច្ចេកវិទ្យា ទូរគមនាគមន៍ ធំបំផុត របស់ចិន ។ ក្រុមហ៊ុននេះ មានឯកទេស ផ្គត់ផ្គង់សម្ភារ 5G ដ៏សំខាន់នៅលើ ទីផ្សារបណ្តាប្រទេសលោកខាងលិច ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ប៉ុន្តែកន្លងមកក្រុមហ៊ុននេះ ត្រូវបានបណ្តាប្រទេស លោកខាងលិច បោះបង់ តាមសំណើរបស់អាមេរិក ដោយបញ្ជាក់ថា បានធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិន ។

នេះពេលនេះ បណ្តាប្រទេសអឺរ៉ុប បានសម្រេចងាកទៅប្រើប្រាស់ សេវា5G របស់ក្រុមហ៊ុន Huaweiឡើងវិញ ក្រោយរកឃើញថា ក្រុមហ៊ុននេះ មិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិននោះឡើយ ។

សារព័ត៌មាន Daily Telegraph កាលពីថ្ងៃទី២៣ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបើកភ្លើងខៀវ ឲ្យក្រុមហ៊ុន Huawei របស់ចិន ជួយសាងសង់បណ្តាញសេវា 5G ។

តាមសារព័ត៌មានខាងលើ បើទោះបីអាមេរិក និងមន្ត្រីមួយចំនួនបានព្រមាន ពីផលប៉ះពាល់ដល់សន្តិសុខជាតិ ។ នៅពេលនេះ ក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករដ្ឋមន្ត្រី បានឯកភាពឲ្យក្រុមហ៊ុន Huawei បង្កើតបណ្តាញ 5G ។ ការសម្រេចខាងលើ មិនទទួលបានការគាំទ្រ ពីរដ្ឋមន្ត្រីការពារជាតិ លោក Gavin Williamson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sajid Javid និង រដ្ឋមន្ត្រីក្រសួងការបរទេស Jereym Hunt ។

កាលពីសប្តាហ៍កន្លងមក ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន៤០ ដើម្បីបង្កើត ទូរគមនាគមន៍ 5G ។ ពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានអបអរសាទរដល់សហគមន៍អឺរ៉ុបអនុញ្ញាតឲ្យបង្កើតបណ្តាញ 5G ។ ក្រៅពីនេះ អឺរ៉ុបនឹងចូលរួម បង្កើតសេវា 5G ឲ្យទទួលបានជោគជ័យ ។

ក្រុមហ៊ុន Huaweiបានឆ្លងកាត់ដំណាក់កាលលំបាក់បំផុត ក្រោយពេលដែលកម្លាំងប៉ូលិសកាណាដា បានចាប់ខ្លួនអគ្គនាយក ហិរញ្ញវត្ថុ លោកស្រី Meng Wanzhou ដោយចោទប្រកាន់ថា បានបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការវាយប្រហារទៅលើក្រុមហ៊ុន Huawei របស់អាមេរិក នាពេលកន្លងមក មិនខុសអ្វីពីការជួយឃោសនាឲ្យក្រុមហ៊ុននេះ កាន់តែល្បីល្បាញ និងទទួលបានអតិថិជនកាន់តែច្រើន និងជឿទុកចិត្ត ក្រោយរកមិនឃើញ ថា ក្រុមហ៊ុនមានពាក់ព័ន្ធនឹងចារកិច្ចឲ្យរដ្ឋាភិបាលចិន ៕


ចែករំលែក៖