ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល ខណ្ឌសែនសុខបញ្ជូ​ន​ ជនសង្ស័យ ៧នាក់ ទៅកាន់​តុ​លាការ ៣ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវកម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបញ្ជូ​ន​ទៅកាន់​តុ​លាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។

ការបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់នេះ គឺនៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។

បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យទាំង៧នាក់ខាងលើនេះ មាន៣ករណី/ទី១៖ លួចចំនួន២នាក់, ករណីទី២/ ឆក់ ៤នាក់ និងករណីទី/៣៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១នាក់ ផងដែរ ។ សមត្ថកិច្ចបន្តថាជនសង្ស័យទាំង០៧នាក់ខាងនេះគឺកម្លាំងបានបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​បញ្ជួនបន្ត ។

យោងតាមចម្លើយជនស​​​ង្ស័​​​យ​ទាំង៧នាក់ខាងលើនេះបានសារភាពថាពួកគេពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ​ម្តង​ ។
​​
លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ ៕ តុង សីហា


ចែករំលែក៖