ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវកម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបញ្ជូនទៅកាន់តុលាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។
ការបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់នេះ គឺនៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។
បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើនេះ មាន៣ករណី/ទី១៖ លួចចំនួន២នាក់, ករណីទី២/ ឆក់ ៤នាក់ និងករណីទី/៣៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១នាក់ ផងដែរ ។ សមត្ថកិច្ចបន្តថាជនសង្ស័យទាំង០៧នាក់ខាងនេះគឺកម្លាំងបានបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជួនបន្ត ។
យោងតាមចម្លើយជនសង្ស័យទាំង៧នាក់ខាងលើនេះបានសារភាពថាពួកគេពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ តុង សីហា