ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហើយគេចខ្លួនបាត់៥ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច កាលពីយប់ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៩​ នៅផ្លូវវេងស្រេង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួនបាត់មួយរយះរហូតមកដល់វេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៩​ ត្រូវបាននគរបាលឃាត់ខ្លួនបាននៅ មុខស្ថានីប្រេង ក្រុម៦ ផ្លូវបេតុង ភូមិថ្មគោល 2 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី ១ឈ្មោះ ផៃ រ៉ាសាក់ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល1 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី2 ឈ្មោះ ផែន ច័ន្ទពន្លឺពេជ្រ ភេទប្រុសអាយុ17ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅយប់ថ្ងៃទី២១ខែមេសា​ ឆ្នាំ២០១៩​ រូបនាងបានចេញពីផ្ទះនៅភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ដើម្បីទៅលេងផ្ទះម្តាយមីងនៅជិតនោះដែរ​ ខណះកំពុងដើរស្រាប់តែជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចហើយគេចខ្លួនបាត់ ។ ក្រោយមក នាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលហើយកម្លាំងសមត្ថកិច្ចបានចេញល្បាតក្នុនមូលដ្ឋាន ក៏ប្រទះឃើញភិនភាគទើបឃាត់នាំខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖