ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងជល់មាន់ ឃាត់មនុស្ស៧នាក់

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នាំយកមកសាកសួរ ក្នុងប្រតិបត្តិការបង្ក្រាប ទីតាំងសង្វៀនមួយកន្លែងស្ថិតនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចប្រាប់ថា ជនដែលញៀនល្បែងមាន់ទី 1 ឈ្មោះសឿង សឿន ភេទប្រុស អាយុ 37 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ទី2 ឈ្មោះ គង់ គា ភេទប្រុស អាយុ 18 ឆ្នាំ មុខរបរនៅ ផ្ទះនៅមានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ទី3 ឈ្មោះ សែន ណាន ភេទប្រុស អាយុ40 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិចមចៅ1 សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី4 ឈ្មោះ ហែម ហឿន ភេទប្រុស អាយុ 24 ឆ្នាំមុខរបរនៅផ្ទះអ្នកនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី5 ឈ្មោះ ជេត គាវ ភេទប្រុស អាយុ 44 ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ទី6 ឈ្មោះ អន ធន់ ភេទប្រុស អាយុ 33 ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

ទី7 ឈ្មោះ ហុង ហេង ភេទប្រុស អាយុ 28 ឆ្នាំមានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូត ៖ មាន់ជល់ឈ្មោល ចំនួន៥ក្បាល ។

ដោយមានប្រជាពលរដ្ឋល្អជូនដំណឹងដល់លោកវីរះសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌទើបលោកបញ្ជាកម្លាំងចុះបង្ក្រាបភ្លាមៗតែម្តង ។

បច្ចុប្បន្នឃាត់ខ្លួនទាំង 7 នាក់នៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាក់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖