ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរពីរនាក់រួចទោស ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់​ តាម​ច្រក​អន្តរជាតិ​ ជាំ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទីព្រឹក ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​នោះ មានឈ្មោះ​ ៖ ១.​ឈ្មោះ ជា សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ ឆ្នាំ ​រស់នៅ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ចាប់ខ្លួន​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ចូល​តាម​ច្រក​ជាំ ពីបទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ ។ ​២.​ឈ្មោះ តូ ទុំ ភេទ​ប្រុស អាយុ​២៨​ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​ត្រពាំង​លើ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​ ចាប់ខ្លួន​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧ ចូល​តាម​ច្រក​ប៉ោយប៉ែត ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ អ្នក​ទាំងពីរ​ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេ​ត ​ប្រទេស​ថៃ​ ។ ​

បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ច​បាន​អប់រំ​រួច​ បានឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​ ៕ ប៉ែន នួន


ចែករំលែក៖