ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០២នាក់ តាមច្រកអន្តរជាតិ ជាំ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន២នាក់ ដែលអាជ្ញាធរថៃបញ្ជូនមកនោះ មានឈ្មោះ ៖ ១.ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចូលតាមច្រកជាំ ពីបទកាប់ឈើគ្រញូងខុសច្បាប់ ។ ២.ឈ្មោះ តូ ទុំ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិត្រពាំងលើ ឃុំត្រពាំងលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ខ្លួនថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ចូលតាមច្រកប៉ោយប៉ែត ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ អ្នកទាំងពីរជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ។
បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចបានអប់រំរួច បានឲ្យវិលទៅលំនៅឋានវិញ ៕ ប៉ែន នួន