ខេត្តកណ្តាល៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបោះសំឡេង នៅក្រុងតាខ្មៅ ជាខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះ ត្រូវបានភ្ញៀវ ដែលធ្លាប់ចូលជាញឹកញាប់ បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក២ ឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយ ទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត ។
ភោជនីយដ្ឋាន ឡូ ហ្សិក ពី និងKTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ ឆ្នាំ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់ភ្នាក់ងារនគរវត្តឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថា លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូហ្សិក០២ ឈ្មោះម៉េត សុភា ភេទស្រី អាយុ៣៧ ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “នៅការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា៖ នៅថ្ងៃ ខែមិនចាំក្នុង ឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយដ្ឋានឡូ ហ្សិក០២ និងKTV ហើយ លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ឈ្មោះ ម៉េត សុភា បាននិយាយប្រប់ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ ឆ្នាំ ភេទប្រុស អាយុ៣៩ ឆ្នាំ ដែលមានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរមេកា នៅភោជនីយដ្ឋានឡូហ្សិក០២ បង្កាច់កេរ្តិ៍លើឈ្មោះ លី គឹមសូរ(មេសូរ)យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយដ្ឋាន ឡូ ហ្សិក ០២ មិនតែប៉ុណ្ណោះថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថាមានលុយចាយហើយចារឹកដូចបាតផ្សារចឹង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរភ្នាក់ងារនគរវត្តមិនទាន់បានទំនាក់ទំនងទៅថៅកែភោជនីយដ្ឋាន ឡូ ហ្សិក០២បាននៅឡើយទេ ។
មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយដ្ឋាន ឡូ ហ្សិក០២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្កសំឡេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវ ដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើឲ្យពួកគាត់មានការភិតភ័យ ។ ពួកគាត់ ក៏ស្នើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង ៕ ឆ ដា