ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធ២នាក់ដេញវៃគ្នាពេញផ្លូវ ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកហៅម៉ូយរថយន្ត នៅគល់ស្ពានជ្រោយចង្វាឈ្លោះប្រកែកគ្នាជាមួយប្រពន្ធខ្លួនឯង ពេញផ្លូវ បង្កការភ្ញាក់ផ្អើលទៅដល់អ្នកធ្វើដំណើរ នាំគ្នាចោមរោមមើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 កែងផ្លូវទំនប់៧០ នៅចំណុចបឹងកក់ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសជាប្តីមានឈ្មោះ សួង រិទ្ធ ភេទប្រុស អាយុប្រហែលជា៣៥ ឆ្នាំស្នាក់នៅម្តុំរ៉ារទេះភ្លើង រីឯប្រពន្ធមានឈ្មោះ រិន ឈៀន អាយុ២៨ ឆ្នាំ ស្នាក់នៅម្តុំរ៉ារទះភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រពន្ធជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានដើរចេញមកពីផ្ទះបងធម៌ នៅក្នុងរ៉ារថភ្លើងហើយ ក៏ស្រាប់តែប្តីរបស់គាត់មកពីលេងល្បែងចាញ់អស់លុយ ខឹងកើតក្តីមួរម៉ៅ ក៏ដេញវៃរូបគាត់បណ្តាលឲ្យផ្អើលពេញផ្លូវ ពេលភ្លាមៗនោះ គាត់ ក៏បានរត់ផងស្រែកយំផង ឲ្យគេជួយ សំណាងល្អបានសន្តិសុខជួយ ទើបបង្កការភ្ញាក់ផ្អើលដល់គេឯងចោមរោមមើល ហើយជនរងគ្រោះ ក៏បានបន្តទៀតថា គាត់បាននៅជាមួយគ្នាអស់រយះពេល២ ឆ្នាំហើយ មានកូនស្រីតូចម្នាក់ កន្លងមកមិន ដែលឲ្យលុយគាត់នោះទេ មានតែយកលុយពីគាត់ថែម និងវាយធ្វើបាបគ្រប់ពេលវេលាទៀត ហើយពេល ដែលរូបគាត់កូនខ្ចីបានមួយ ខែ វៃគាត់ឡើងទាស់ដេកពេទ្យ ប៉ុន្តែគាត់មិនដឹងថា ធ្វើយ៉ាងមិចនោះទេ មិនហ៊ានដាក់ពាក្យបណ្តឹងនោះទេ ខ្លាចប្តីគាត់ធ្វើបាបទៀត ។

បើតាមសំដីរបស់ខាងប្តីវិញ បាននិយាយថា មុនពេលកើតហេតុ គាត់បានប្រើប្រពន្ធរបស់គាត់ឲ្យទៅទិញបបរ ប៉ុន្តែបែរជាប្រពន្ធគាត់ទៅដេកជាមួយប្រុសទៅវិញ ទើបរូបគាត់ខឹង ក៏ស្រែកជេរ និងដេញ ប៉ុន្តែមិនបានវាយនោះឡើយ ប្រពន្ធរបស់គាត់ចេះតែចោទនោះទេ ។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធគាត់បានត្រឡប់ចេញទៅបាត់រៀងៗខ្លួន មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នោះឡើយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖