ខេត្តកំពង់ធំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយភ្លៀងកក់ខែ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅទន្លេឆ្មា ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយមេ ។
ហេតុការណ៍នេះបានធ្វើមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើ ហេតុអ្វីបានជាត្រីងាប់ច្រើនក្រោយភ្លៀង ? ទំនងដោយសារតែទឹកភ្លៀង និងទឹកបឹង មានសារធាតុពុល និងសីតុណ្ហភាពខុសគ្នាទើបធ្វើឲ្យត្រីងាប់ ។
តាមប្រភពព័ត៌មានពី លោក ហ៊ួន ផល នាយសង្កាត់រដ្នបាលជលផលពាមបាង បានរាយការណ៍នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ថា មូលហេតុដែលធ្វើឲ្យត្រីងាបបណ្ដាលមកពីមានខ្យល់ព្យុះមួយមេធំ រយះពេល២ម៉ោង និង៥០នាទី ធ្វើឲ្យត្រីពុល ខណៈដែលទឹកកំពុងតែក្តៅផងនោះ ធ្វើឲ្យត្រីងាបយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់២៥តោន ៕ ប៊ុនរិទ្ធី