ព័ត៌មានទាន់ហេតុការណ៍៖

ឡាន​ធំ​ដូច​ហែរកឋិនចូលក្រុង​ គ្មាន​រំខាន​អាជ្ញាធរ​ខណ្ឌ​មានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ កន្លង​មក​ថ្មីៗ​នេះ​ ទោះ​បី​ជា​មាន​បទបញ្ជា​ពី​លោក​ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ ធ្លាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ក៏ដោយ​ តែ​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ថា​ ឡាន​ធំ​នៅ​តែ​បន្ត​ចូល​ក្រុង​ពេល​ព្រឹក​ ដោយ​មិន​រំខាន​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខណ្ឌ​មានជ័យ​ឡើយ​ ។

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១៩​ ក៏​ដូច​ជា​រាល់​ថ្ងៃ​ គឺ​ តែងតែ​ឃើញ​ឡាន​ធំ​ដូច​ហែរ​កឋិន​ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​មុន្នីរ៉េត​ ។

ប្រជាពលរដ្ឋ​ សម្តែង​ការ​ភ័យ​ខ្លាច​ ព្រោះ​ឡាន​ធំ​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ព្រោះ​អ្នក​បើក​បរ​មួយ​ចំនួន​ ហាក់​មិន​ចេះ​ច្បាប់​ចរាចរណ៍​ បើក​វ៉ា​ជែង​ និង​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជា​ទីបំផុត​ ។ មួយ​វិញ​ទៀត​ គឺ​ អ្នក​ជិះម៉ូតូ​ប្រឈម​ខ្លាំង​ជា​ទី​បំផុត​ជាមួយ​ឡាន​ធំ​ទាំង​នេះ​ ។

ពលរដ្ឋ​សង្ឃឹម​ថា​ អាជ្ញាធរ​ខណ្ឌ​មានជ័យ​ ពិសេស​លោក​ពេជ្រ​ កែវ​មុនី​ អភិបាល​ខណ្ឌ​មានជ័យ​ នឹង​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជុំវិញ​បញ្ហា​នេះ​ ៕ ចេស្តា


ចែករំលែក៖