ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីប បរមាណូចិន ក៏បានបង្កភាពភ្ញាក់ផ្អើល ជាមួយមីស៊ីលគ្រោះថ្នាក់បំផុត

ចែករំលែក៖

ប្រទេសមហាអំណាចនៅលើពិភពលោក​បានបង្កើនការផលិត និងសាកល្បង សព្វាវុធ ទំនើបៗរបស់ខ្លួន​ ហើយប្រទេសនិមួយៗបានអះអាងថា អាវុធរបស់ខ្លួនគឺទំនើបបំផុត លើពិភពលោក​ ។ ​សកម្មភាពសាកល្បង អាវុធកើនឡើង បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រកួតប្រជែងអាវុធសារជាថ្មី ។

នៅពេលនេះដែរ កម្លាំងទាហានចិន មានមីស៊ីលដ៏ទំនើបឈ្មោះថា PHL-03 ត្រូវបានគេចាត់ទុកថា ជាមីស៊ីលដែលមានសភាពគ្រោះថ្នាក់បំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន​ ។

មីស៊ីល​ PHL-03 ​ផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ ដោយកែប្រែ ​អភិវឌ្ឍន៍ ចេញពីមីស៊ីល ​​BM-30 Smerch ​ផលិតដោយអតីតសហភាពសូវៀត ។

មីស៊ីលខាងលើផលិតដោយក្រុមហ៊ុន NORINCO ហើយបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពចិន នៅឆ្នាំ​២០០៤ និង​២០០៥ ។ មកទល់ពេលនេះ មីស៊ីល​ PHL-03 ​ត្រូវបានចាត់ទុកថាជា មីស៊ីលដែលមានសភាពគ្រោះថ្នាក់បំផុត នៅលើពិភពលោក​ ។

កម្លាំងទាហានចិន បានអនុញ្ញាតឲ្យលក់មីស៊ីលខាងលើចេញទៅក្រៅប្រទេសផងដែរ​ ដោយឲ្យឈ្មោះថា​ AR2 ​ ។ បច្ចុប្បន្នប្រទេសម៉ារ៉ុក បានទិញមីស៊ីលប្រភេទនេះ ពីចិនច្រើនបំផុត ដោយមានជើងទម្របាញ់ដល់ទៅ​៣៦ គ្រឿង ។

ទីតាំងដែលមីស៊ីលខាងលើវាយប្រហារ គឺជាគោលដៅទីបញ្ជាការរបស់សត្រូវ អាកាសយានដ្ឋាន រោងចក្រ ប្រព័ន្ធការពារដែនអាកាសជាដើម​ ។ មីស៊ីលនេះ អាចបាញ់បានចម្ងាយដល់ទៅ ១៣០គីឡូម៉ែត្រ ។

កន្លងមកថ្មីៗ អាមេរិកបានបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ ICBM ប្រភេទ Minuteman III ។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបង្ហាញមីស៊ីលទំនើប វាយប្រហារនៅគ្រប់គោលដៅក្នុងទឹកដីអាមេរិក ។

កម្លាំងទាហានអាមេរិកបានប្រកាសថា សកម្មភាពសាកល្បងខាងលើ គឺដើម្បីត្រួតពិនិត្យកម្រិតសុវត្ថិភាព របស់ Minuteman III ។ អាវុធនេះ គឺជាផ្នែកមួយនៃ អាវុធបរមាណូរបស់អាមេរិក ក្នុងនោះមាន យន្តហោះចម្បាំង B-52 និងនាវាចមុជទឹក Ohio ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៧០ ។

អាមេរិកមានមីស៊ីលប្រភេទ Minuteman III ប្រមាណ៤៥០គ្រាប់ ដាក់ពង្រាយគ្រប់ទិសទី ក្នុងទឹកដីអាមេរិក ។ ជារៀងរាល់ឆ្នាំអាមេរិក បាញ់សាកល្បង ពី១ទៅ២គ្រាប់ ដើម្បីត្រួតពិនិត្យសវុត្ថិភាព ។ កាលពីឆ្នាំ២០១៨ អាមេរិកបានសម្រេចបំផ្ទុះបំផ្លាញចោលពេលកំពុងហោះហើរនៅលើអាកាស ដោយសារតែកំហុសបច្ចេកទេស ៕


ចែករំលែក៖