ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ម្តាយ និងកូន ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងខ្ទមចាំចម្ការរបស់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ មានភ្លៀងរលឹមមួយមេ លាយឡំផ្គររន្ទះ បានបាញ់ត្រូវមនុស្សពីរនាក់ម្តាយ និងកូន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខ្ទមចម្ការយរបស់ខ្លួន ។

ហេតុការណ៍ផ្គរន្ទះនេះ បានកើតឡើងនៅវេលាម៉ោង៦និង២៥នាទីព្រលប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ម្តាយ និងកូន ដែលបានស្លាប់ ដោយសាររន្ទះបាញ់ នៅក្នុងខ្ទមចម្ការរបស់ខ្លួននោះមាន ឈ្មោះ សេវ ភិន អាយុ ២៨ ឆ្នាំត្រូវជាម្ដាយ និងឈ្មោះ សេវ សាឃិ ភេទ ប្រុស អាយុ ៤ ឆ្នាំ ត្រូវជាកូន ជនរងគ្រោះមានទីលំនៅក្នុង ភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖