ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ ក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ រួមជាមួយអ្នកបើកបររុឺម៉កម្នាក់ផងដែរ កាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមដងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសទាំង៣នាក់ដែលបន្លធ្វើជាព្រះសង្ឃក្លែងក្លាយ ទី១មានឈ្មោះ ជា ផាន់នី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ជិន សាមុន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ វៃ សុីណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកអ្នកបើកបររុឺម៉កម្នាក់ ឃាត់ខ្លួនដែរនោះ ឈ្មោះ សួស ពិសិទ្ធ អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្តុំចំការដូង ។ ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង ។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថាមុនកើតហេតុខណៈកម្លាំងសមត្ថកិច្ចជិះម៉ូតូល្បាតមើលក្នុងមូលដ្ឋាន ស្រាប់តែឃើញរុឺម៉កម៉ូតូកង់បីមានអ្នកជិះ០៣នាក់ មានកោសក់ខុសប្រក្រតី ក៏ឃាត់ពិនិត្យស្រាប់តែឃើញសម្ភារៈស្បង់ជីវរ ឃាត់ជាក់ស្តែងតែម្តង និងនាំយកមកសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ចបុរសក្លែងបន្លំសង្ឃបានប្រាប់ថា ពួកគេមិនមែនជាលោកសង្ឃទេ ជាប្រជាពលរដ្ឋធម្មតា ដោយសារតែសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាត្រតាមផ្សារនានា ក្នុងក្រុងតែម្តង ដោយមានរ៉ឺម៉កម៉ូតូកង់បី នៅព្រឹកឡើងមកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់មកស្បង់ជីវរតាមដងផ្លូវ ។

ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំជាលោកសង្ឃត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖