ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ស្លាប់ និងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍យប់មិញ នៅលើផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ និងពីរ នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងរថយន្ត បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ នៅចំណុច ខាងលិចរោងចក្រវ៉ាឡុង ភូមិ ឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពងចាម ។

នគរបាលចរាចរឲ្យដឹងថា ករណីកើតឡើង រវាងរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AB.2463 អ្នក បើកបរមិនស្គាល់អត្តសញាណ បើកពីលិចទៅកើត បុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A.1218 អ្នកបើកបរមិនស្គាល់អត្តសញាញបើកស្របទិសពីលិចទៅកើត (បុកពីក្រោយ ) បន្ទាន់នោះបានគៀរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A.3693 អ្នកបើកបរមិនស្គាល់អត្តសញាណកំពុងឈប់ ។

នគរបាលបន្តថា ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ២នាក់ ១-ឈ្មោះជឺ ទង ភេទស្រី អាយុ៥៧ឆ្នាំ ២-ឈ្មោះធា ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកអ្នករងរបួស ស្រាល ១-ឈ្មោះ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅស្រុករវៀង ខេត្តព្រះវិហារ ២-ឈ្មោះគោ ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅស្រុករវៀង ខេត្ត ព្រះវិហារ ។

ចំពោះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ៕ វណ្ណៈ


ចែករំលែក៖