ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធខេត្ត បង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀនមួយកញ្ចប់ធំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកដោយលោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់បានកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៤៥នាទី នៅចំណុច ផ្លូវអាស៊ាន ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកឌួង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាៈ ប្រតិបត្តិការក្នុងការ បង្រ្កាបករណីជួញដូរសារធាតុញៀនខាងលើនេះ កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនបាន មួយកញ្ចប់ធំ មានទម្ងន់ ៩៤៦.៣ ស្មើនឹងជិត១ គីឡូក្រាម ។

លោកបានបន្តថាៈ ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន ខាងលើនេះ មានឈ្មោះទូច វ៉ាត អាយុ 38ឆ្នាំ ភេទប្រុស រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀនបានរួចមក បាននាំយកមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅ អយ្យការ អមសាលាដំបូង ខេត្តដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖