ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស បុកទ្រូងផ្លូវ រងកាខូចខាតអស់មួយកង់

ចែករំលែក៖

ភ្នំពេញ៖ បុរស​បាន​រថយន្ត​ ឡិចស៊ិស​ RX​៣០០​ ក្នុង​ស្ថានភាពស្រវឹង​ ព្រមទាំង​ល្បឿនលឿន​ផងនោះ​ បាន​រេចង្កូត​ជ្រុលទៅបុក​នឹង​ក្បាលនាគ ​ពុះ​ចែកផ្លូវ​បណ្តាល​បាក់អស់​មួយកង់​ ព្រមទាំង​ធ្វើ​ឲ្យ​រថយន្តរងការ​ខូចខាត​ផងដែរ​ ។

ហេតុការណ៍នេះ ដែរ​បានកើតឡើង​នៅ​វេលាម៉ោង​១១និង​៥០នាទី​យប់​ ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​ទល់មុខស្ថានីយប្រេង​ឥន្ធនៈ​ តូតាល់​ ផ្លូវ​មុនីវង្ស​ កែង​ផ្លូវ​ ៣១០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ ពី​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ឲ្យដឹងថា​ មុន​ពេលកើត​ហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ វ័យប្រហែល​ជាង​៣០ឆ្នាំ​ មិនដឹងថាចេញ​ពី​ផឹកស៊ីវិញ​ នៅ​ទីណានោះ​ គឺ​បើក​រថយន្ត​ម៉ាក់​ ឡិចស៊ិស​ RX​៣០០​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Q 3622 បានបើក​ ធ្វើដំណើរតាម​ផ្លូវ​ មុនីវង្ស​ ក្នុង​ទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងផងនោះ​ ខណៈមកដល់​ចំណុច​កើតហេតុ​ ក៏ស្រាប់តែ​រេចង្កូត​ជ្រុលទៅ​បុក​និង​ ក្បាលនាគ​ពុះ​ចែកផ្លូវ​ បណ្តាល​បាក់អស់​ ១កង់​ ព្រមទាំង​ធ្វើ​ឲ្យ​រថយន្តរងការ​ខូចខាត​ ខ្ទេចផ្នែកខាងមុខ​ និង​បាក់​រទិល​ខាងឆ្វេង​ តែ​មិនមានគ្រោះថ្នាក់ដល់អ្នក​មនុស្ស​ ហើយ​ភ្លាមៗនោះដែរ​ គេបានឃើញ​ អ្នកបើកបរ​ បាន​ចុះ​ពីលើរថយន្ត​ គេ​ចេញ​ទៅបាត់​ ។

ក្រោយពេលកើតហេតុ​នៅសល់​តែ​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ជំនាញ​ បានចុះ​ទៅ​ស្ទូច​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ ៕ សុខាសែនជ័យ​


ចែករំលែក៖