ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស LX570បើកបុកក្បាកនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តគងពីលើទៅលែងរួច

ចែករំលែក៖

ភ្នំពរញ៖ បុរសម្នាក់ និងបុរសម្នាក់ទៀតបើករថយន្តឡិចស៊ីស LX570 មួយគ្រឿងបោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ ឯរថយន្តបង្កខូចខាតផ្នែកខាងមុខនិងគងពីលើទ្រូងផ្លូវទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុកាណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ ជាប់របងសាកលវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនងបុរសម្នាក់ទៀតបើករថយន្តឡិចស៊ីស LX-570 មួយគ្រឿង ពណ៌ខ្មៅគ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យក្បាលនាគបាក់អស់១កង់ ចំណែករថយន្តបង្កគងពីលើទ្រូងផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ។ ចំណែក អ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីរកន្លែងកើតហេតុបាត់អស់ ។

បន្ទាប់មកគេឃើញមានរថយន្តស្ទូចស្លាកលេខ នគរបាលមួយគ្រឿង មកដល់កន្លែងកើតហេតុ ហើយបម្រុងរៀបចំស្ទូចរថយន្តបង្កចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានហាមមិនឲ្យស្ទូច ព្រោះរថយន្តស្ទូចនោះមិនមែនរថយន្តស្ទូចរបស់ចរាចរណ៍រាជធានីភ្នំពេញនោះទេ ទើបសមត្ថកិច្ចឲ្យអ្នកបើកបរបើកចេញពីកន្លែងកើតហេតុ ។

ក្រោយមក សមត្ថកិច្ចជំនាញចុះមក​ វាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័លចរាចណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖