ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់កុមារីម្នាក់ស្លាប់ និងកុមារ២នាក់រងរបួស នៅស្រុកសាមគ្គីមានជ័យ ពេលចេញពីសាលារៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់បានស្លាប់ភ្លាមៗ និងកុមារា២នាក់ បានរងរបួស បន្ទាប់ពីរន្ទះបាញ់ត្រូវពេលកំពុងតែជិះកង់ចេញ ពីសាលាទៅផ្ទះ ក្នុងពេលដែលមេឃផ្គរ ខ្យល់ និង រន្ទះ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅ ភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ព្រុំ រស្មី អាយុ១២ឆ្នាំ ជាសិស្ស រស់នៅង ភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកុមារា២នាក់ទៀត រស់នៅក្នុង ភូមិ ឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កូនសិស្សបានចេញពីរៀន នាំគ្នាជិះកង់ទៅផ្ទះ កុមារីបានជិះកង់ចេញពីសាលាទៅផ្ទះរបស់ខ្លួន ក្នុងពេលនោះស្រាប់តែមានធ្លាក់ខ្យល់យ៉ាងខ្លាំង និង ផ្គររន្ទះផងដែរ នៅពេលដែលជិះដល់ពាក់កណ្តាលផ្លូវរន្ទះបាញ់ ក៏បាញ់ត្រូវនកុមារីតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ចំណែកឯកុមារា២នាក់ទៀតដែលជិះកង់ក្បែរគ្នាបានរងរបួសផងដែរ ។

សពកុមារី ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ចំណែកកុមារារងរបួសត្រូវយកទៅព្យាលបាលនៅមណ្ឌលសុខភាព ៕ ចន្ថា


ចែករំលែក៖