ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ម៉ាស្តារ បើកបុកម៉ូតូមួយគ្រឿងពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ចាប់ហ្វ្រាំងដួលអូសចូលក្រោម រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូច បើករថយន្តម៉ាស្តារមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង បើកនៅខាងមុខ បណ្តាលឲ្យខូចខាតតិចតូច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់ បើកមកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោយរថយន្តខាងក្រោយ ខូចខាតយ៉ាងដំណំ និងម្ចាស់ម៉ូតូរងរបួសតិចតួចរួចទារសំណងពីខាងរថយន្តទៀត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ កែង នឹងផ្លូវបេតុង ច្រកចូលរោងចក្រកាត់ដេរ (យូ អឹម អាយ) ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាប្រពន្ធ និងកូនតូចម្នាក់បើករថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX-6203 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណិចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកនៅខាងមុខពីក្រោយ មិនចាំម៉ាកបណ្តាលឲ្យខូចខាតតិចតូច បន្ទាប់មកខាងភាគីម៉ូតូមិនបានឈប់នៅ នឹងកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀត បាត់ស្រមោល ខណៈនោះ ក៏មានយុវជនម្នាក់ជិះម៉ូតូស្កុបពីរមួយគ្រឿង ពណ៌សពាក់ស ពាក់ស្លាកលេខ ភ្នំពេញ1GB4540បើកមកពីរក្រោយចាប់ហ្វ្រាំងដួលអូសជាច្រើនម៉ែរត្រចូលទៅក្រោលរថយន្តខាងក្រោយបណ្តាលម៉ូតូខូចខាតយ៉ាងដំណំចំណែកម្ចាស់រងរបួសបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងប្រកែកគ្នា បែកផ្សែងយកត្រូវរៀងៗខ្លួន ជាពិសេសខាងភាគីម្ខាងម៉ូតូតែម្តង ដោយមិនគិតថា ខ្លួនជាខុសនោះទេ បានទាមទារសំណងខាង ភាគីរថយន្តទៀត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តមានមនោសញ្ចេតនា និងមិនចង់ឲ្យមានរឿងវែងឆ្ងាយ​បានជូនជាចំណងចំនួន៥០ដុល្លារជូនទៅខាងភាគីម៉ូតូយកទៅជួសជុស និងព្យាបាលដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ ៕ សុខាសែនជ័យ​


ចែករំលែក៖