ព័ត៌មានទាន់ហេតុការណ៍៖

តាមបាញ់សម្លាប់គ្រូកីឡាដល់ក្នុងសាលាខឹងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួននិង​បង្ហោះបញ្ឈឺចិត្តតាមហ្វេសប៊ុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀនផ្នែកកីឡាម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមបន្ទាប់ពី រងនូវការបា់ញ់ប្រហារពីសំណាក់ជនដៃ ដល់ដោយមូលហេតុត្រូវបានដឹងថាដោយសារតែខឹងនឹងជនរងគ្រោះមានទំទាក់ទំទងស្នេហាជាមួយប្រពន្ធ របស់ខ្លួនហើយ​បង្ហោះតាមហ្វេសប៊ុកឌឺដងញយពេកក៏សម្រេច​ ចិត្តទិញកាំភ្លើងតាមបាញ់ប្រហារតែម្តង។

ក្រោយបាញ់សម្លាប់រួចជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងកាំភ្លើងកា៥៤មួយដើមនិងម៉ូតូ១ គ្រឿង។

ករណីឃាតកម្មនេះបានកើតឡើង​កាល ពីវេលាម៉ោង១២និង៤០នាទី ថៃ្ងពុធ ៥​កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០១៩ នៅចំណុចអនុវិទ្យា​ល័យតាំងរបង ស្ថិត​នៅភូមិតាំងរបង ឃុំ​ហោងសំណុំ ស្រុក​​ ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពពីកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថា មានករណីឃាតកម្មមួយ​បាន​បង្កឡេីងដោយជនបង្ក ឈ្មោះ ជួន ធារីរាសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ​ជាង​មាស មានទីលំនៅភូមិទី៤ ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោ​យ​សារមានគំនុំ។ ជនដៃដល់បានយក​កំាភ្លើង១ដើម ម៉ាកK54 អត់មានលេខ ទៅ បាញ់ជនរងគ្រោះឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរគ្រូកីឡា នៅ​អនុវិទ្យាល័យតាំងរបង មានទីលំនៅ ភូមិ​ស​្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យត្រូវ១គ្រាប់ ត្រង់កខាងស្តាំធ្លា​យ​ទៅថ្គាមខាងឆ្វេង បណ្តាលឲ្យស្លាប់​នៅ​កន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុង​អង្គុយហូបបាយ។

ប្រភពបន្តថា ក្រោយបាញ់រួចជនដៃ​ដល់​ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកង​រាជអាវុធហត្ថ និងទាំងនគរបាលស្រុកឪរ៉ា​ល់​​ ឃាត់​ខ្លួនជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើម និង​ម៉ូតូ១គ្រឿង ។

ក្រោយឃាត់ខ្លួនជនដៃដល់បានសារភាពថាបានជាខ្លួនប្រព្រឹត្តបែបនេះដោយសារតែគេខឹងនឹងជនរងគ្រោះមានទំទាក់​ទំទង​​ស្នេហាជាមួយប្រពន្ធរបស់ខ្លួនដែលមានស្រុកកំណើតនៅស្រុកគងពិសីជាមួយគ្នា ធ្វើឲ្យរូបគេមានការប្រេះឆាក្នុងគ្រួសារ ហើយបើទោះជារូបគេហាមមិនឲ្យទាក់ទងជាមួយប្រពន្ធ​របស់គេក៏ជនរងគ្រោះមិន​ព្រម​ឈប់ដែរ។ ដោយហេតុនេះហើយទើបគេសម្រេចចិត្តទិញកាំភ្លើងទុកធ្វើបែបនេះតែម្តង។

ជនសង្ស័យបន្តថារូបគេនិងប្រពន្ធអានរៀបការជាមួយគ្នានៅឆ្នាំ២០១៥ហើយគេក៏ទៅធ្វើជាងមាសនៅខេត្តបន្ទាយមានជ័យ ហើយអំឡុងប៉ុន្មានឆ្នាំនេះគេបានដឹងថា​ជនរងគ្រោះ និងប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបង្ហោះហ្វេសប៊ុកបញ្ឈឺគេទៀតផង។ ដោយសារតែបែបនេះហើយទើបគេទិញកាំភ្លើងហើយស្កាត់មក​បាញ់ដល់សាលាតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសម្ភារ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដេីម្បីអនុវត្តតាមនីតិវិធី។​ចំណែ​ក​​សពជនរងគ្រោះត្រូវបានក្រុម​ គ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាម​ប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖