ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត FUSO ក្រុមហ៊ុនដឹកជញ្ជូន ឆ-ន បានដឹកទំនិញសំពីងសំពោង និងខ្ពស់ទៅកៀបជាប់ស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ នៅមុខមន្ទីរពេទ្យរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត FUSO របស់ក្រុមហ៊ុនដឹកជញ្ជូន (ឆ-ន) មួយគ្រឿង បានដឹកទំនិញឡើងពេញរថយន្ត និងខ្ពស់ហួសប្រមាណបើកទៅកៀបជាប់ស្លាកប៉ាណូផ្សារពាណិជ្ជកម្ម Dugro នៅមុខមន្ទីរពេទ្យរុស្សី ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់រថយន្ត និងអ្នកបើកបរភ្លាមៗ ។

ហេតុការណ៍នេះ បានបង្កការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតចំណុចមុខមន្ទីរពេទ្យរុស្សុី តាមបណ្តោយផ្លូវ២៧១ ក្នុង សង្កាត់ស្ទឹងមាមជ័យ២ ខណ្ឌមានជ័យ ។

តាមប្រភពពីអ្នកបើកបររថយន្តបង្កហេតុខាងលើបានឲ្យដឹងថា មុនកើយហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក FUSO ក្រុមហ៊នដឹកជញ្ជូនហៅកាត់(ឆ-ន)ក្បាលពណ៌ប៉ៃតងលាយស ពាក់ស្លាកលេខ បាត់ដំបង3A-0538 បានដឹកទំនិញពី ខេត្តតាកែវយកមកដាក់នៅឃ្លាំងមួយកន្លែងនៅម្តុំក្រោយមន្ទីរពេទ្យរុស្សុី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ដោយដឹកសំពេញសំពោងខ្ពស់ហួសប្រមាណពេក ខណះមកដល់ចំណុចកើតហេតុបានកៀបជាប់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម Dugro កាត់ទទឹងផ្លូវ ។ បន្ទាប់ពីកើតហេតុភ្លាម ៗ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ក៏រាយការណ៍ជូនទៅសមត្ថកិច្ចចុះមកដល់ និងឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបង្កភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង ទៅសមត្ថកិច្ចផ្នែកជំនាញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានគរបាល ខណ្ឌមានជ័យ ដើម្បីរង់ចាំចាត់ការទៅតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖