ខេត្តកំពង់ធំ ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានចុះប្រតិបត្តិការរឹបអូសរំសេវដែលមានជាតិផ្ទុះ ដាក់ក្នុង ទូកុងតឺន័រមួយនៅកណ្ដាលព្រៃ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ វិធានការបន្ដទៀត។
ករណីប្រទះឃើញរំសេវដ៏ច្រើនបែប នេះ ក៏ត្រូវបានគេយកទៅផ្សព្វផ្សាយនៅ លើបណ្ដាញសង្គម Facebook រហូតអ្នកខ្លះ និយាយថា អាចនឹងប្រព្រឹត្តបទល្មើស ផ្សេងៗ នាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ បើសិនគ្រាប់រំសេវទាំងនេះ ធ្លាក់ទៅដល់ ដៃពួកជនល្មើស។
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធខេត្ត កំពង់ធំនិយាយថា រំសេវដែលមានជាតិ ផ្ទុះទាំងនេះ មិនមែនជនល្មើសណាម្នាក់ទុក ដើម្បីប្រព្រឹត្តសកម្មភាពអ្វីនោះឡើយពោល ជារំសេវដើម្បីដាក់បំផ្ទុះយករ៉ែនៅមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប៉ុណ្ណោះ។
ប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរ និង សមត្ថកិច្ចចុះទៅរឹបអូសរំសេវទាំងនេះ បានកើតឡើង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្ដ្រីសាលាខេត្តកំពង់ធំ បានថ្លែងឲ្យ ដឹងថា រំសេវទាំងនេះ គឺមានយូរមកហើយ ដែលក្រុមហ៊ុនថៃមួយ មានអាជ្ញាប័ណ្ណត្រឹម ត្រូវ បាននាំចូលដើម្បី ធ្វើអាជីវកម្មយករ៉ែ ប៉ុន្ដែក្រោយមកក្រុមហ៊ុនថៃ បានជួលអាជីវកម្មទាំងនេះទៅឲ្យក្រុមហ៊ុនចិនធ្វើម្ដង។
ក្រោយពីដំណើរការអាជីវកម្ម ក្រុមហ៊ុនទាំងពីរទំនងមានជម្លោះនឹងគ្នា ទើបខាង ក្រុមហ៊ុនថៃ បានឲ្យគេទៅថតរំសេវទាំង នេះ យកមកផ្សព្វផ្សាយរហូតចេញជាព័ត៌ មាន ចង់ប្រព្រឹត្តអំពើល្មើស ក៏ដូចជាអំពើភេរវកម្មយ៉ាងដូច្នេះទៅវិញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាន បញ្ជាក់ដែរថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីប្រទះ ឃើញនិងរឹបអូសនោះ នៅពេលនេះកម្លាំងជំនាញរបស់លោកកំពុងដឹករំសេវជាតិផ្ទុះទាំងអស់នោះ មកកាន់ស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗ អាជ្ញាធរ និងសមត្ថកិច្ចក៏បានបើកប្រតិបត្តិការចុះបង្ក្រាបការធ្វើ អាជីវកម្មរ៉ែខុសច្បាប់ នៅមូលដ្ឋានស្រុក សណ្ដាន់ផងដែរ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះថា ការដែលអាជ្ញាធរបានឆែកឆេរ និងរក ឃើញឃ្លាំងមួយកន្លែង ដែលមានផ្ទុកនូវគ្រាប់រំសេវជាច្រើននៅស្រុកសណ្តាន់ ខេត្ត កំពង់ធំ នោះមិនមែនជាករណីភេរវកម្មនោះ ឡើយ ហើយថា គ្រាប់រំសេវទាំងនោះ គឺ យកមកសម្រាប់បំផ្ទុះរ៉ែតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បាន បញ្ជាក់តាមរយៈសង្គមហ្វេសបុកផ្ទាល់ថា នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ ពីសមត្ថកិច្ចបានប្រទះឃើញ គ្រាប់រំសេវ ជាច្រើន នៅក្នុងភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ លោកបាន បញ្ជាក់បន្ថែមថា«ករណីនេះ មិនមែនជា ភេរវកម្មនោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភានេះរំសេវជាតិផ្ទុះជាច្រើនតោនត្រូវបានរកឃើញនៅក្នុងការដ្ឋានរ៉ែមាស មួយកន្លែង នៅក្នុងកណ្តាលព្រៃ ក្នុងភូមិកំណប់ ឃុំ សុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្រោយពីរកឃើញ នគរបាលប្រមូលរំសេវទាំងនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់វិធានការតាម ច្បាប់។ បន្ទាប់ពីអាជ្ញាធរឆែកឆេរហើយ រឹបអូសរំសេវទាំងនោះមករក្សាទុកមានមតិ មួយចំនួនអះអាងថា វាជាករណីភេរវកម្ម។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធថា ករណីនេះ គឺមិន មែនជាអំពើភេរវកម្ម នោះឡើយ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ក៏បានអះអាងដែរថា រហូតមកដល់ ពេលនេះ រំសេវទាំងអស់នោះ សមត្ថកិច្ច កំពុងតែ ដឹកចេញពីក្នុងព្រៃ ទីដែលរឹបអូស បាន មកកាន់កន្លែងរបស់លោកជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់ការបន្ដទៀត។
យ៉ាងណាក៏ដោយ ដើម្បីបញ្ចៀសការភាន់ច្រឡំដល់សាធារណជន អ្នកនាំពាក្យ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ករណីរកឃើញគ្រាប់រំសេវយ៉ាងច្រើន នៅ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មិនមែនជា គម្រោងក្នុងការបង្កើត អំពើភេរវកម្មនោះ ទេ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា មានក្រុមហ៊ុនរុករករ៉ែស្របច្បាប់មួយ បាននាំចូលមកនូវគ្រាប់រំសេវទាំងនោះ ដើម្បី បំផ្ទុះយករ៉ែរបស់ពួកគេតែប៉ុណ្ណោះ៕ នរិន្ទ្រ