ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅពន្ធនាគារ ស្លាប់និងរបួស​៤០នាក់នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

អំពើហិង្សាបានកើតឡើងនៅពន្ធនាគារ ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យ មនុស្ស ៤នាក់ស្លាប់និង ៣៣នាក់រងរបួស ​ក្នុងនោះមាន​សន្តិសុខ​២០នាក់ ។

លោក Nasrat Rahimi មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន បានថ្លែងថា «ការិយាល័យអគ្គមេធាវី និងក្រសួងកិច្ចការមហាផ្ទៃ បានបញ្ជាឲ្យស្រាវជ្រាវ និងស៊ើបអង្កេត ស្វែងរកការស្តុកទុកគ្រឿងញៀននៅក្នុងពន្ធនាគារ Pul-e-Charkhi ។ អគារពន្ធនាគារនេះ ចំនួនបួន កម្លាំងបានឆែកឆេរស្រាវជ្រាវនៅវេលាព្រឹក ។ ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើង នៅវេលាពាក់កណ្តាលថ្ងៃ អំឡុងពេលដែលក្រុមឆែកឆេរ កំពុងធ្វើប្រតិបត្តិការ ស្រាវជ្រាវទីតាំងដែលនៅសេសសល់ ដោយក្រុមអ្នកទោសបានវាយប្រហារមកលើក្រុមប៉ូលិស បណ្តាលឲ្យរងរបួសក្រុមប៉ូលិសចំនួន១០នាក់ ។

កម្លាំងប៉ូលិសបានផ្ទុះអាវុធទៅលើអាកាស ខណៈដែលក្រុមអ្នកទោសព្យាយាមដណ្តើមកាំភ្លើងពីប៉ូលិសអំឡុងពេលដែលប៉ះទង្គិចគ្នាកើតឡើងនោះ ហើយជាលទ្ធផលក្រោយអំពើហិង្សានេះ អ្នកទោស៤នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួស ដោយឡែកខាងក្រុមប៉ូលិសមាន១០នាក់រងរបួស ។

អ្នកនាំពាក្យ Rahimi បានបន្ថែមថា កុបកម្មនេះស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោងរសៀលថ្ងៃដដែល ។ លោកបានបញ្ជាក់ថា ការស៊ើបអង្កេតបាននិងកំពុងដំណើរការណ៍ឡើង ហើយព័ត៌មានលម្អិតនឹងចែករំលែកបន្តជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងពេលឆាប់ៗ ៕


ចែករំលែក៖