ភ្នំពេញ៖ បុរស៣នាក់ជាបុគ្គលិក ដេប៉ូតេលា បាននាំគ្នាលើកស្លោកយីហោ ប៉ាន់ណូ នៅផ្ទះជាន់លើ មួយកន្លែង មិនប្រយ័ត្ន ក៏បានប៉ះនឹងខ្សែកាបស្រាត បណ្ដាលឲ្យរងរបួសជើងដៃ ធ្ងន់ ទាំង៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាលើកស្លាកប៉ាន់ណូតេលាយីហោ សូត្រ សេង ដើម្បីដាក់នៅលើផ្ទះជាន់លើ ខណៈកំពុងលើក ស្រាប់តែប៉ះនិងខ្សែកាបស្រាតបណ្តាលឲ្យឆក់រងរបួសធ្ងន់ ទើបបង្កការភ្ញាក់ផ្អើលត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៕ សុខាសែនជ័យ