ភ្នំពេញ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរពេញខ្លួន ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវលេខ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនរងគ្រោះ មានឈ្មោះ ឆេង វុទ្ធា អាយុ២៥ ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅ ចល័ត ធ្វើការងារកន្លែងណាស្នាក់នៅ និង មានស្រុកកំណើតភូមិ ត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។
ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានហៅរករថយន្តសង្គ្រោះ មកដឹកជនរងគ្រោះយកទៅសង្គ្រោះក៏ដោយ តែរថយន្តសង្គ្រោះគ្រាន់តែមកដល់ក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ រហូតដល់ម៉ោង៨ព្រឹក ត្រូវបានអ្នកស្គាល់ មិត្តភក្ដិរួមការងារឃើញ ដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា បានឃើញជនរងគ្រោះ ដេកដួល មិនដឹងថាមានរឿងហេតុអ្វីឡើយ នៅត្រង់ចំណុចកើតហេតុ មានស្នាមឈាមហូរពេញខ្លួន តាំងពីម៉ោង៦ព្រឹកមកម្លេះ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់ម៉ោង៨ព្រឹក កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែងនៅកន្លែង តែមិនទាន់ដឹងរឿងអ្វីនោះទេហើយសមត្ថកិច្ច និងប្រជាពលរដ្ឋ បានជួយសង្គ្រោះជនរងគ្រោះជាមុនសិន ដោយបាន ហៅឡានពេទ្យគ្លីនិកឯកជនមក តែពេលដល់មិនខ្ចីរវល់ជួយឡើយ រហូតដល់មិត្តភក្ដិ អ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុម: ដោយអះអាងថា ជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ ។
តាមការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី មកប្រើប្រាស់ ចំពោះស្នាមអារ.ក របួសមុត នោះ សន្និដ្ឋាន ជនរងគ្រោះ យកវត្ថុមុតអ្វីមួយមក អារ.កខ្លួនឯង ព្រោះថា ជនរងគ្រោះ គ្មានទ្រព្យសម្បត្តិអ្វី នៅជាប់តាមខ្លួនឡើយ រកមួយ ថ្ងៃ សម្រាប់រស់មួយ ថ្ងៃ មិនចង់គ្រប់ផង ៕ ជ្រោយពេជ្រ