ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងកម្មករអនាម័យចុះធ្វើសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារ

ចែករំលែក៖

ភ្នំពេញ៖ ដោយរដូវនេះ ជារដូវភ្លៀងធ្លាក់ញឹកញាប់ បង្កឲ្យទឹក ភ្លៀងហូរមិនទាន់នៅតាមបណ្ដាមហាវិថី និងផ្លូវតូចៗមួយចំនួនក្នុងរាជធានីភ្នំពេញ បានលិចផ្លូវបន្តិចបន្តួចដោយសារតែការកក់ស្ទះសំរាមនៅមុខប្រព័ន្ធលូ ជាហេតុធ្វើឲ្យផ្លូវនៅតំបន់ទាប មួយចំនួនលិច បង្កផលលំបាកដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចរាចរណ៍ ។

ជាក់ស្ដែង គណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងកម្មករអនាម័យចុះអនុវត្តការងារប្រចាំសប្តាហ៍ ធ្វើសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារ តាមបណ្តោយផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៥ និងផ្លូវលេខ១៨២ ហើយបានប្រមូលសំរាមដែលនៅក្រៅធុងដាក់ចូលក្នងធុងដើម្បីឲ្យមានបរិស្ថាន អនាម័យល្អជូនដល់បងប្អូនអាជីវករនិងបងប្អូនអតិថិជនចេញចូលក្នុងផ្សារ ហើយក៏បានចុះណែនាំដល់បងប្អូនអាជីវករវិចខ្ចប់សំរាមទុកដាក់ឲ្យបានល្អដើម្បីផ្សារយើងទាំងអស់គ្នា ។

យោងតាមpage Facebook ផ្លូវការរបស់សាលាធានីភ្នំពេញ មានឈ្មោះ (សាធារណៈការរាជធានីភ្នំពេញ)មានខ្លឹមសារថា សូមចូលរួមកាយសំរាមកកមុខចម្រឹងអណ្តូងនៅក្នុងពេលភ្លៀង ។

ការកកស្ទះសំរាមតាមលូ គឺជាកត្តាចម្បងនាំឱ្យស្ទះទឹកហូរនៅពេលមានភ្លៀងម្ដងៗ ។ ដើម្បីជៀសវាងបញ្ហាស្ទះទឹកហូរ សូមបងប្អូនកុំចោលសំរាមចូលលូ កុំទុកដាក់សំរាមតាមមាត់លូជាដើម ។

រក្សាបរិស្ថានបានល្អ សម្អាតមុខផ្ទះបងប្អូនបានស្អាត ទីក្រុងរបស់ យើងប្រាកដជាស្រស់ស្អាត ។

ជាពិសេស អាជ្ញាធរ សូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន ស៊ីន ទ្រី ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការទុកដាក់ វេចខ្ចប់ និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ ម៉ោងកំណត់ សំដៅធ្វើយ៉ាងណាឲ្យលំនៅដ្ឋានយើង ភូមិយើង ផ្លូវសាធារណៈយើង បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ៕​ ជ្រោយពេជ្រ


ចែករំលែក៖