ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីបូឡា វាយលុកជាថ្មីនៅសាធារណរដ្ឋកុងហ្គោ បង្កក្តីបារម្ភជាថ្មី

ចែករំលែក៖

អ៊ីបូឡា កំពុងតែកើនឡើងជាថ្មី នៅក្នុងប្រទេសកុងហ្គោ បណ្តាលឲ្យមានអ្នកស្លាប់ និងផ្ទុកជំងឺជាច្រើន ។ កាកបាទក្រហម និងចន្ទក្រហមអន្តរជាតិ (IFRC)បានព្រមានពីការកើនឡើង នៃវីរុស អ៊ីបូឡា ជាលើកទីពីរ ។

កាលពីថ្ងៃទី១៦ ខែឧសភា IFRC បានប្រកាស ព្រមានពីការកើនឡើងនៃវីរុស អ៊ីបូឡា នៅសាធារណរដ្ឋកុងហ្គោ ដោយអំពាវនាវ ដល់សហគមន៍អន្តរជាតិផ្តល់ជំនួយ ជួយដល់ប្រទេសនេះ ទប់ទល់នឹងជំងឺអ៊ីបូឡា ។

អគ្គនាយកទទួលបន្ទុកសុខាភិបាល របស់កាកបាទក្រហម និង ចន្ទក្រហម អន្តរជាតិ លោក Emanuel Capobianco បានបញ្ជាក់ថា បើទោះបីទប់ស្កាត់ការរាលដាលវីរុសនេះ ប៉ុន្តែ ចំនួន អ្នកឆ្លងនៅតែកើនឡើង ខ្ពស់ដដែលក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ តាមតួលេខរបស់ក្រសួងសុខាភិបាលសាធារណរដ្ឋកុងហ្គោ មានមនុស្សកើនឡើង ដល់ទៅ២០ភាគរយ ស្មើនឹង ១៦៧១នាក់ ឆ្លងវីរុស អ៊ីបូឡា ។

លោក Emanuel Capobianco បានបញ្ជាក់ថា សកម្មភាព ប្រឆាំងការរាលដាល ជំងឺ អ៊ីបូឡា នៅ សាធារណរដ្ឋ កុងហ្គោ ហើយខ្វះនៅធនធាន គ្រូពេទ្យដើម្បី ព្យាបាលអ្នកជំងឺ ។ មួយវិញទៀត កាលពីដើមខែឧសភា កន្លងមក កម្លាំងសន្តិសុខបានបង្ខំឲ្យ ពលរដ្ឋជាង ១២ពាន់នាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅសាធារណរដ្ឋកុងហ្គោ មានមនុស្ស១៦៣២នាក់ បានឆ្លងវីរុសនេះ និងមានអ្នកស្លាប់ ១១៣៦នាក់ ។ ចំណែកកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ វីរុសអ៊ីបូឡា បានសម្លាប់មនុស្សដល់ទៅ១១.៣០០នាក់នៅតំបន់អាហ្វ្រិកខាងលិច ៕


ចែករំលែក៖