ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពបង់ក្លាដែស ចែចូវ (ខ.ភ.ម) ក្នុងទំនាក់កិច្ច សហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ ដឹកនាំក្រសួងការពារជាតិ និងលោក ឧត្តមសេនីយ៍ទោ Md En eay et Ulah ប្រតិភូមហាវិទ្យាល័យ បញ្ជាការសេនាធិការ បង់ក្លាដែស លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិ ការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានលើកឡើង រួមគ្នាពីទំនាក់កិច្ចសហប្រតិបត្តិការរវាងរារដ្ឋាភិបាល ព្រះរាជាណាចក្រទាំងពីរ ពិសេសទំនាក់ទំនងលើវិស័យការពារជាតិ ដែល និងពិចារណាចុះហត្ថលេខា លើអនុស្សរណៈ នៅពេលខាងមុខ ។

ជំនួបនេះ ធ្វើឡើង កាលពីថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១ ៩ នៅវិមាន “មិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី ។ កងទ័ពទាំងពីរ នឹងបន្តជំរុញ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ឲ្យបានកាន់តែឆាប់ និងមានប្រសិទ្ធភាពដើម្បីផលប្រ យោជន៍សម្រាប់កងទ័ពរៀងៗខ្លួន ។

លោក ឧត្តមសេនីយ៍ទោ Md En eay et Ulahបញ្ជាក់ថា: នៅខែវិច្ឆិ កាខាងមុខ នាយទាហានវ័យក្មេង របស់បង់ក្លាដែស និងមកសិ ក្សាឈ្វេងយល់ ពីកងយោធពលខេមរភូមិន្ទ (ខ. ភ.ម) ។ ក្នុងរយះពេលកន្លងមក នាយទាហានមួកខៀវ (ខ. ភ.ម) បានទៅសិក្សាស្វែងយល់ ពីកងទ័ពមួកខៀវយើងខ្ញំុ ។

ក្រោយពីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ ជាមួយជាមួយថ្នាក់ដឹកនាំសកលវិទ្យាល័យការ ពារជាតិ និងសម្តែងការគួរសមជាមួយថ្នាក់ ដឹកនាំអគ្គបញ្ជាការ(ខ. ភ.ម) យើងខ្ញំុសង្កេតឃើញថា: (ខ. ភ.ម)ពិតជាមានបទពិសោធន៍ច្រើន លើកិច្ចការងារយោធា ពិសេសការងារប្រ យុទ្ធ និងទាហានទ័ពព្រៃជាដើម ។ យើងខ្ញុំចង់បាននាយហានជាន់ខ្ពស់(ខ. ភ.ម) ទៅធ្វើបង្ហាញបទពិសោធន៍ដល់កងទ័ពយើងខ្ញំុ ដើម្បីស្វែងយល់ អំពីប្រៀបខ្លាំងរបស់ខ.ភ.ម ក្នុងសង្ក្រាមរាំរៃ ជិតបីទសវត្សដូចជាសង្គ្រាមនៅបង់ក្លាដែសបណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋជាង ១០លាននាក់ផងដែរ ។

ជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងបន្តពិភាក្សាជាមួយថ្នាក់ដឹកនាំ ក្រសួង ការពារជាតិ និងរៀបចំកម្មវិធីទៅតាមពេវេលាជាក់ស្តែង និងសម ស្របផងដែរ ៕ សុខដុម


ចែករំលែក៖