ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស​ម្នាក់ គាំ​ងបេះដូង​ស្លាប់​នៅក្នុង​បន្ទប់​ សណ្ឋាគារ​ដែល​ជួល​ស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ ៖ ជនបរទេស​ម្នាក់​កើត​ជំងឺ​គាំងបេះដូង​ បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ជួល​ស្នាក់នៅ ។​

​ហេតុការណ៍​នេះ​បានកើតឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ​ម៉ោង​៦និង​៣០​នាទីល្ងាច នៅ​ចំណុច​អគារ​សណ្ឋាគារ​ខា​វី វីឡា (Khavi Villa) បន្ទប់​លេខ​២០១ ជាន់​ទី​២ ផ្លូវ​លេខ​២៥៨ ក្រុមទី​៨ ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ HAZLETT JANN NICHOLAS ជនជាតិ​ញូ​ហ្សេ​លែ​ន (NEW ZEALAND) អាយុ​៤៧​ឆ្នាំ មុខរបរ​ទេសចរ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ។

​ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ​ជំនាញ​បច្ចេកទេស​បានបញ្ជាក់​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ។​

​ក្រោយពី​ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុស្សី​) ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕ជ្រោយពេជ្រ


ចែករំលែក៖