ភ្នំពេញ ៖ ជនបរទេសម្នាក់កើតជំងឺគាំងបេះដូង បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់សណ្ឋាគារដែលជួលស្នាក់នៅ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ម៉ោង៦និង៣០នាទីល្ងាច នៅចំណុចអគារសណ្ឋាគារខាវី វីឡា (Khavi Villa) បន្ទប់លេខ២០១ ជាន់ទី២ ផ្លូវលេខ២៥៨ ក្រុមទី៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ HAZLETT JANN NICHOLAS ជនជាតិញូហ្សេលែន (NEW ZEALAND) អាយុ៤៧ឆ្នាំ មុខរបរទេសចរ ។
ក្រោយហេតុការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសព ។
ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
ក្រោយពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ជ្រោយពេជ្រ