ភ្នំពេញ៖ លោកជួន ប៊ុនរឿន សមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា បានបង្ហោះ ព័ត៌មានជាសាធារណៈប្រកាសមិនទទួលស្គាល់ជាប្រពន្ធទៀត ហើយនឹងប្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំ លែងលះប្រពន្ធ ។ ការឡាយបង្ហោះព័ត៌ មានតាមបណ្តាញសង្គមនេះកាលពី រសៀលថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីបែកធ្លាយរឿងរថយន្តតាកូម៉ាមួយគ្រឿង ដែលគាត់ប្រកាសនិងប្តឹងសមត្ថកិច្ចថា “បាត់” តាមពិតប្រពន្ធរបស់គាត់ឈ្មោះ រ័ត្ន អារីយ៉ា ដែលមានឈ្មោះជាកម្មសិទ្ធិ បានលួចយក ទៅលក់ ។
គួរបញ្ជាក់ថា រថយន្តម៉ាកតូយ៉ូតាមួយ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AN.០០៩០ ដែលជាអំណោយរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយ ចង្វា ត្រូវបានចោរលួចបាត់ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។ បន្ទាប់ពីបាត់រថយន្តជាទី ស្រឡាញ់លោក ជួន ប៊ុនរឿន ហៅប៊ុនរឿន ប្រុសស្អាតជ្រោយចង្វា ក៏បានទៅដាក់ ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលខណ្ឌដើម្បីឲ្យ ជួយស្រាវជ្រាវព្រមទាំងប្រកាស និងផ្សាយ ព័ត៌មានតាមបណ្តាញសង្គម។
អ្វីដែលមិននឹកស្មានដល់ បន្ទាប់ពី មានការផ្សាយនិងបង្ហោះព័ត៌មានស្រាប់តែ មានព័ត៌មានថា រថយន្តនោះមិនមែនត្រូវ ចោរលួចទេ គឺឈ្មោះ រ័ត្ន អារីយ៉ា ដែលជា ភរិយាជាអ្នកលួចយកទៅលក់សោះ ព្រោះ រថយន្តនោះបានធ្វើបណ្ណសម្គាល់យាន យន្ត(កាតគ្រី)ដាក់ឈ្មោះប្រពន្ធ ។
តាមការផ្សព្វផ្សាយព័ត៌មានរបស់ លោកជួន ប៊ុនរឿន បានឱ្យដឹងថា រយៈ ពេល២ថ្ងៃមក ហើយដែលលោកមិនបាន ដេកនោះទេ បន្ទាប់ពីរថយន្ត ដែលជា អំណោយរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយ ចង្វាឱ្យសម្រាប់ជិះបម្រើការងារមនុស្សធម៌នោះត្រូវបានចោរ លួច ។
លោក ប៊ុនរឿន ក៏បានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១៦ ខែឧសភា រថយន្ត នោះត្រូវបានប្រពន្ធរបស់ខ្លួនជិះយកទៅ កក់សក់ ហើយទៅបាត់ ។ នៅវេលាម៉ោងប្រមាណ៥លោកក៏បានទូរស័ព្ទទៅប្រពន្ធប្រាប់ថា ចូលផ្សារទិញម្ហូបហើយក្រោយ មកម៉ោងប្រមាណ៦ថា យករថយន្តមកទុក សាលាខណ្ឌ ហើយបាត់រហូតទាក់ទងក៏ មិនចូលដោយលោកស្មានថា ទៅលេងផ្ទះ បងប្អូន ។
ពេលលោកទៅរករថយន្តជិះ ក៏បាន ផ្អើលថា បាត់រថយន្តហើយក៏បានទៅប្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកាល ពីព្រឹកថ្ងៃទី១៨ ខែឧសភា ព្រមទាំងផ្សព្វ ផ្សាយតាមបណ្តាញសារព័ត៌មាន ហើយ លោកមានសង្ឃឹមថា ចោររត់មិនរួចនោះ ទេ។ លុះម៉ោងប្រមាណ៧ទៅ៨យប់ ថ្ងៃទី១៨ ខែឧសភា មានទូរស័ព្ទមកថា រថយន្តនោះត្រូវបានឈ្មោះ រ័ត្ន អារីយ៉ា ដែលជាម្ចាស់ដើមយកមកលក់លោកក៏ ភ្ញាក់ដូចធ្លាក់ថ្លើម ។ លោកបញ្ជាក់ថា រថយន្តនោះត្រូវបានលោក ឃ្លាំង ហួត ទិញឱ្យ ដើម្បីបម្រើក្នុងមូលដ្ឋាននិងការងារមនុស្សធម៌ ។
នៅក្នុងការកាត់ឈ្មោះលោកថា បាន ដាក់ឈ្មោះប្រពន្ធទាំងអស់ ព្រោះរបស់របរ ដែលលោកទិញ ដាក់ឈ្មោះប្រពន្ធទាំង អស់ ។ មុនដំបូងលោកមិនជឿនោះទេ តែក្រោយមកក៏បានទទួលឯកសារជាបន្តបន្ទាប់ទើបច្បាស់ថា ប្រពន្ធជាអ្នកលក់ រថយន្ត ដោយមានឯកសារទិញលក់ត្រឹម ត្រូវ ដោយរថយន្តទិញក្នុងតម្លៃ១៨.៥០០ ដុល្លារ លក់បាន១៦.៨០០ដុល្លារ ។ នេះជាមេរៀន មួយសម្រាប់បងប្អូន ។ លោក ជួន ប៊ុនរឿន ក៏បានឱ្យដឹងទៀតថា ពេលនោះខ្ញុំសោកស្តាយដែលបាត់ឡានជាទីស្រឡាញ់ ដែលមេទិញឱ្យសម្រាប់ បម្រើការងារមនុស្សធម៌ ហើយសោក ស្តាយដែលមិនបានបំពេញកាតព្វកិច្ច ដែលខ្វះខាត ។
លោក ជួន ប៊ុនរឿន ក៏បានប្រកាសមិនទទួលស្គាល់ប្រពន្ធរបស់លោក ឈ្មោះ រ័ត្ន អារីយ៉ា ទៀត ហើយសុំប្តឹងទៅតុលាការ ដើម្បីលែងលះ ។ លោកថា មិនអស់ចិត្ត មិនដែលឈ្លោះគ្នាសោះសូមជូនពរឱ្យ មានសេចក្តីសុខ ។ លោកបញ្ជាក់ថា ពេលនោះលោកបន្សល់ទុកនូវសោតនាដ កម្ម និងការឈឺចាប់ និងទ្រព្យសម្បត្តិ មហាសាលរបស់ខ្ញុំគឺកូន៤នាក់ ម្តាយក្មេក ចាស់ជរា និងបំណុលធនាគារ។ ចំណែក ប្រពន្ធខ្ញុំប្រមូលលុយយកទៅអស់រួមមាន លុយលក់រថយន្ត,មាសប្រមាណ៧ទៅ៨ តម្លឹងប្លាទីនប្រមាណ៣ទៅ៤តម្លឹង សរុប ប្រមាណ៣ទៅ៤ម៉ឺនដុល្លារ ៕ ហេង នរិន្ទ្រ