ភ្នំពេញ៖ មេការសំណង់ម្នាក់ ត្រូវឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ ករណីរំលោភលើទំនុកចិត្ត (ជំពាក់ប្រាក់ចំនួន៥៣០០ដុល្លារមិនសង) ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនដ្រាហ្គនស៊ីធី ផ្លូវ១៤០៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យ ឈ្មោះ ណុច ម៉េងស្រ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ព្រំ ចេម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សម្ភារ បាត់បង់ ៖ ប្រាក់ចំនួន៥៣០០ដុល្លារ ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងថានៅ មុពេលកើតហេតុថ្ងៃទី០៩-០៣-២០១៩ វេលាម៉ោង១០ និង០០នាទី ជនសង្ស័យបានទៅទិញសម្ភារៈសំណង់ នៅចំណុចខាងលើ ដោយបានជំពាក់ប្រាក់ថ្ងៃទិញសម្ភារសំណង់សរុបចំនួន៥៣០០ដុល្លា ។
ក្រោយបានសម្ភារសំណង់រួចជនសង្ស័យបានគេចខ្លួនមិនយកប្រាក់ជំពាក់មកសងក្រុមហ៊ុនខាងលើលុះដល់ថ្ងៃទី២១ ខែឧសភា ២០១៩ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅក្នុងការដ្ឋានសំណង់ ស្រុកបរសេដ្ឋ ខេត្តគំពង់ស្ពឺ ហើយជនរងគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខសាកសួរតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា