ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីឈឺពោះឆ្លងទន្លេ ប្តីដឹកទៅពេទ្យ ស្រាប់តែសម្រាលតាមផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានសម្រាលតាមផ្លូវខណៈដែលឈឺពោះ ហើយប្តីរបស់ខ្លួនដឹកតាមម៉ូតូទៅមណ្ឌលសុខភាព ស្រុកអណ្តូងមាស បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើតាមផ្លូវ ។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩​ ស្ថិត ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ដា សុភ័ណ្ឌ អាយុ៣៤ ឆ្នាំ នៅ ភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា មុនកើតហេតុបុរសជាប្តី បានឌុបប្រពន្ធ ដែលឈឺពោះ ឆ្លងទន្លេនោះទៅសម្រាលកូន នៅមណ្ឌលសុខភាព ស្រុកអណ្តូងមាស លុះពេលជិះម៉ូតូបានប្រហែលជាង ២គីទ្បូម៉ែត្រ ប្រពន្ធបានឲ្យប្តីឈប់ ដើម្បីបត់ជើងតូច តែពេលចុះពីលើម៉ូតូ ដើរចូលកៀនផ្លូវបន្តិច ក៏ស្រាប់តែបែកទឹកភ្លោះក្រោកមិនរួចតែម្តង ។

ពេលនោះ ក៏គាប់ជួនបុគ្គលិកពេទ្យ ចុះទៅចាក់ថ្នាំបង្ការកុមារ នៅមូលដ្ឋាននោះដែរ ក៏បាកជួបទើបទូរស័ព្ទប្រាប់ប្រធានមណ្ឌលសុខភាពអណ្តូងមាសឲ្យពេទ្យជំនាញមកជួយអន្តរាគមន៍ភ្លាម ។

ដោយមានរថយន្តសង្គ្រោះ និងឆ្មបមណ្ឌលសុខភាព លោកស្រី រឹទ្ធិ សេរីរត្ន័ ជួយសង្គ្រោះស្ត្រីខាងលើសម្រាលបានដោយសុវត្ថិភាពរួចរាល់ ទើបដឹកគាត់ មកឲ្យសម្រាកបន្តនៅមណ្ឌលសុខភាព ។ ការប្រសូតនោះ បានទារិកា មានទម្ងន់ ២.៩គីទ្បូក្រាម ៕ជីវន្ត័


ចែករំលែក៖