ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល សមត្ថកិច្ចអះអាងថាដាច់សរសៃឈាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យសពខ្លាចក្រែងជាអំពើឃាដកម្ម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល នៅផ្ទះសំណាក់កែវងឿនស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

សមត្ថកិច្ចថា ជំនាញ ព្រមទាំងគ្រូពេទ្យបានចុះមកពិនិត្យ ហើយសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារដាច់សរសៃឈាម និងមិនមានស្លាកស្នាមអ្វី ដែលជារឿងឃាដកម្មនោះទេ ។

ប្រភពបន្តថា សពគឺមានឈ្មោះ ហូ ហុយងុក ភេទប្រុស អាយុ៤៨ ឆ្នាំរស់នៅផ្លូវ H3 KP4 ឃុំផុងញ្ញា ស្រុកប៊ិនបីន ខេត្តដុងណាយ ប្រទេសវៀតណាម ខណៈបានមកជួបន្ទប់លេ126 ផ្ទះសំណាក់កែវងឿន ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា ជនជាតិវៀតណាម បានមកជួលបន្ទប់របស់គាត់ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៩ មកម្ល៉េះ រហូតមកដល់ពេលនេះ អស់រយះពេល៤ថ្ងៃមកហើយ ដោយនៅថ្ងៃកើតហេតុ មានការសង្ស័យមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ ក៏បើកទ្វារមើល ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖