ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់បាញ់ ១គ្រាប់ងាប់សត្វពាហនៈទាំងហ្វូង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩  ស្ថិតនៅចំណុចទួលខ្ទមអ្នកតាមួយកន្លែង ក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះបាញ់ បណ្ដាលងាប់សត្វពាហនៈ(គោ)ទាងហ្វូង ។

សេចក្ដីរាយការណ៍ជាបឋមពីអាជ្ញាធរមានសមត្ថតកិច្ចបានឲ្យដឹងថាសត្វពាហនៈញីឈ្មោលងាប់គរជើងគ្នាដោយគ្រោះធម្មជាតិ(រន្ទះបាញ់)មានចំនួន ០៧ក្បាល នៅគ្រាដែលសត្វគោទាំងនោះនៅផ្ដុំគ្នា ខណៈមេឃធ្លាក់ភ្លៀងខ្លាំង ៕ បុឹម ពិន


ចែករំលែក៖