ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចទួលខ្ទមអ្នកតាមួយកន្លែង ក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះបាញ់ បណ្ដាលងាប់សត្វពាហនៈ(គោ)ទាងហ្វូង ។
សេចក្ដីរាយការណ៍ជាបឋមពីអាជ្ញាធរមានសមត្ថតកិច្ចបានឲ្យដឹងថាសត្វពាហនៈញីឈ្មោលងាប់គរជើងគ្នាដោយគ្រោះធម្មជាតិ(រន្ទះបាញ់)មានចំនួន ០៧ក្បាល នៅគ្រាដែលសត្វគោទាំងនោះនៅផ្ដុំគ្នា ខណៈមេឃធ្លាក់ភ្លៀងខ្លាំង ៕ បុឹម ពិន