ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្កិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ករណីលួចយកកាបូបលុយបានហើយ តែរត់មិរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈពួកគេបានធ្វើសកម្មភាពលួចយកកាបូបលុយកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ នង ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិអណ្តូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ឈួ បូរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ៣១បេ ផ្លូវ២៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

សម្ភារបន្សល់ទុក ៖ កាបូបស្ពាយ០១ , កាបូបដៃ០១ , លុយ២០០ដុល្លាសាំងហ្គាពួរ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានបើកឡានចេញពីផ្ទះ មកផ្សារម៉ាក្រូរកទិញសម្ភារៈ ពេលជនរងគ្រោះកំពុងដើរទិញសម្ភារក្នុងផ្សារ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ជាស្រី មកជិតជនរងគ្រោះរួចធ្វើសកម្មភាពលួចយកកាបូបស្ពាយរបស់ជនរងគ្រោះ បានរួចជនសង្ស័យបម្រុងគេចខ្លួនតែត្រូវជនរងគ្រោះឃើញ បានស្រែកឆោឡោថាចោរៗ រួចចាប់បានជនសង្ស័យឈ្មោះ នង ចាន់ណា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្កិ៍ភ្នំពេញថ្មីសាកសួរ ហើយជនរងគ្រោះបានដាក់ពាក់បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្សពួកជនសង្ស័យ ឈ្មោះ ស្រីនាង និងឈ្មោះ យ៉ា បានគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖